​សាច់​ក្របី​ង៉ា​ត​ជា​ម្ហូប​ពិសេស​និង​លក់ដាច់​ជាងគេ​ប្រចាំ​ភោ​ជនី​ដ្ឋា​ន​សែ​សិន​

0

​បន្ទាយ​មាន​ជ័​យៈ ខេត្តបន្ទាយមានជ័យ មុខម្ហូប​ធ្វើ​ពី​សាច់​ក្របី ដើមឡើយ​មិនមែនជា​ម្ហូប​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចូលចិត្ត ឥឡូវ​វា​ក្លាយជា​ម្ហូ​ម​ពិសេស​ដែល​លក់ដាច់​ជាងគេ​ប្រចាំ​មជ្ឈមណ្ឌល​ក្លឹប​កំសាន្ត​សែ​សិន អស់​រយៈពេល​១០​ឆ្នាំ​មកហើយ ។IMG_2271​លោកស្រី  ជា​ចុងភៅ​ដ៏​មាន​ថ្វីដៃ​ក្នុង​ការធ្វើ​មុខម្ហូប​ក្របី​ង៉ា​ត និង​ជា​ម្ចាស់​មជ្ឈមណ្ឌល​ក្លឹប​កំសាន្ត​សែ​សិន ដែលមាន​ទីតាំង​ស្ថិតនៅ​ជាប់​និង​ផ្លូវជាតិ​លេខ​៥ ត្រង់​ក្បាលស្ពាន​សែ​សិន ក្នុងភូមិ​ន​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា សម្រាប់​មុខម្ហូប​ក្របី​ង៉ា​ត គឺជា​ម្ហូប​មួយ​ដ៏​ពេញនិយម​ប្រចាំ​កន្លែង​របស់គាត់ មិន​ថា​ភ្ញៀវ​ក្នុង​ខេត្ត ឬ​ក្រៅ​ខេត្ត និង​ភ្ញៀវ​បរទេស​នោះទេ អោយតែ​ចូលមក​កំសាន្ត មិន​ថា​ក្នុង​ភោ​ជនី​ដ្ឋា​ន ឬ​ខារ៉ាអូខេ សុទ្ធតែ​កា​ម៉ុង​មុខម្ហូប​ក្របី​ង៉ា​ត​នេះ ដោយ​ខ្លះ​មិន​ត្រឹមតែ​ហូប​នៅនឹងកន្លែង​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ការ​ម៉ុង​ផ្ញើរ​ទៅ​បងប្អូន មិត្ត​ភក្តី នៅតាម​បណ្តា​ខេត្ត និង​រាជធានី រហូត​ទៅដល់​ក្រៅប្រទេស​ថែមទៀត ។IMG_2279
​លោកស្រី​បាន​អោយដឹងទៀតថា មុខម្ហូប​សាច់​ក្របី​ង៉ា​ត​មិន​ពិបាក​ក្នុង​ការធ្វើ​នោះទេ ដោយ​គ្រាន់តែ​ការ​ម៉ុង​ទិញ​សាច់​ក្របី​ស្រស់ ៗ មិនមាន​សរសៃ ដែល​មិនមែនជា​ក្របី​ងាប់ ឬ​ក្របី​ឈឺ​មក​ហាន់​ជា​បន្ទះ ៗ រាង​ច្រ​វ៉ា​មូល ហើយ​ប្រឡាក់​លាយ​ជាមួយ​គ្រឿងទេស ដែល​រួមមាន អំបិល ប៊ីចេង ស្ករត្នោត …​។​ល​។ ក្រោយពី​ប្រឡាក់​ទុក​បាន​រយៈពេល​២០​នាទី ទើប​យកទៅ​ហាល​អោយបាន​រយៈពេល​ពី​២​ទី​៣​ម៉ោង ធ្វើយ៉ាងណា​មិនអោយ​ស្ងួត​ពេក ឬ​សើម​ពេក ។ ម្ហូប​ក្របី​ង៉ា​ត​នេះ ក្នុង​មួយថ្ងៃ​លក់​អស់ពី​២០​ទៅ​៣០​គីឡូរ ដោយ​ក្នុង​មួយ​គីឡូរ​តំលៃ​នៃ​លក់​១០​ម៉ឺន​រៀល ។IMG_2277
​ដើមឡើយ​សាច់​ក្របី​នៅ​ខេត្តបន្ទាយមានជ័យ ពុំដែល​មាន​ហាង​ណា​យកមក​ធ្វើ​ម្ហូប ឬ​ភ្ញៀវ​កា​ម៉ុង​ទិញ​ឡើយ តែ​ចាប់តាំងពី​ឆ្នាំ​២០០៨ លោកស្រី​បាន​យក​សាច់​ក្របី​មក​ធ្វើជា​ក្របី​ង៉ា​ត ឃើញថា​សាច់​ក្របី​ត្រូវបាន​ពេញនិយម ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទូទាំង​ខេត្ត និង​ពលរដ្ឋ​នៅក្រៅ​ប្រទេស ។ ក្រៅពី​សាច់​ក្របី​ង៉ា​ត​មជ្ឈមណ្ឌល​កំសាន្ត​សែ​សិន នៅមាន​ម្ហូប​ជា​ច្រើ​មុខ​ទៀត​ដែលមាន​រស់ជាតិ​ឈ្ងុយឆ្ងាញ់ មានដូចជា មុខម្ហូប​កន្ទុយ​ហេះ ស៊ុប​ត្រី​ម្រះ ពោត​លីង ជាដើម ៕image2