Lewis Holtby (​ឡេ​វី​ស ហូល​ប៊ី​) មាន​គោលដៅ​ចង់​ជាប់​ជា​ជម្រើសជាតិ​អាល្លឺម៉ង់​

0

សម្រាប់​ពានរង្វាន់ World Cup​ខ្សែបម្រើ ឡេ​វី​ស ហូល​ប៊ី (Lewis Holtby ) កំពុងមាន​ក្តី​សង្ឃឹមថា ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​ជាមួយ​ក្លិប Fulham អាច​នឹង​ជួយ​ឲ្យ​រូបគេ​ជាប់​ជា​ជម្រើសជាតិ​អាល្លឺម៉ង់​សម្រាប់​ពានរង្វាន់​បាល់ទាត់​ពិភពលោក ដែល​នឹង​ឈាន​មកដល់​នាពេលខាងមុខ ។​ ​កីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី​ក្លិប Tottenham Hotspur កាលពី​ខែ​មុន​ដើម្បី​ចូលរួម​ជាមួយ Fulham ជា​លក្ខណៈ​ខ្ចី​ជើង​រហូតដល់​បញ្ចប់រ​ដូ​វ​កាល ។​

Holtby និយាយប្រាប់​អ្នកសារព័ត៌មាន​ថា “​ខ្ញុំ​ស្រែ​ន​ឃ្លាន​នឹង​ការប្រកួត​ជាពិសេស​ក្នុង​ក្របខណ្ឌ Premier League ហើយ​នេះ​ជា​មូល​ហេតុដែល​ខ្ញុំ​មក​ទីនេះ​” ។

Holtby បាន​អះអាងថា “​ខ្ញុំ​បាន​ខិតខំ​លេង​យ៉ាង​អស់ពី​សមត្ថភាព​ក្នុង​គោលបំណង​ជួយ​ក្លិប​ឲ្យ​ឈ្នះ​ការប្រកួត​ហើយ​គោលបំណង​មួយទៀត​គឺមាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​របស់​ប្រទេស​អា​ល្លឺំ​ង់​សម្រាប់​ការប្រកួត​ពានរង្វាន់ World Cup” ។​ ​គួរ​បញ្ជាក់ថា មកដល់ពេលនេះ Holtby បាន​ចូល​លេង​ឲ្យ​យុវជន​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ចំនួន​៣ លើក​ហើយ ៕ ​