Manchester United ចង់​នាំយក Paul Pogba (​ផូ​ល ប៉ូ​ក​បា​) ត្រឡប់មកវិញ​

0

ក្លិប Manchester United ចង់​នាំយក​អតីត​ខ្សែបម្រើ​របស់ខ្លួន​គឺ​កីឡាករ Paul Pogba (​ផូ​ល ប៉ុក​បា​) ត្រឡប់មកវិញ​បន្ទាប់ពី​កីឡាករ​រូបនេះ​ផ្លាស់​ទៅលេង​ឲ្យ​ក្លិប​យក្ស​អ៊ីតាលី Juventus (​ជូ​វ៉េ​ន​ទូ​ស​) កាលពី ១៨ ខែ​មុន ។​ ​ទោះបីជា​យ៉ាងណាក៏ដោយ លោក ដេវីដ​ម៉​យ (David Moyes) អាច​នឹង​ជួប​នូវ​ឧបសគ្គ​លើ​ការនាំយក​កីឡាករ​អន្តរជាតិ​បារាំង​រូបនេះ​ក្រោយពេល​ក្លិប Juventus កំពុង​ត្រៀម​បន្ត​កិច្ចសន្យា​ថ្មី​រយៈពេល ៤ ឆ្នាំ​ទៀត​ជាមួយ Pogba ហើយ​ផ្តល់​តម្លៃ​ពលកម្ម​រហូតដល់ ៨២០០០ ដុល្លារ​ក្នុង​មួយ​សប្តាហ៍​ក្នុង​គោលបំណង​រក្សាទុក​រូប​គេ​នៅ​ជាមួយ​ក្លិប​ជើងឯក Serie A មួយ​នេះ ។​

​គួរ​រម្លឹក​ផងដែរ​ថា មុនពេល​ចាកចេញ​ពី​ក្លិប​បិសាច​ក្រហម​កាលពី​ឆ្នាំ ២០១១ តំណាង​របស់ Pogba បាន​អះអាងថា ពួកគេ​ចង់​ឲ្យ​ក្លិប Manchester United ផ្តល់ប្រាក់​ប្រមាណ ៤៩០០០ ដុល្លារ​ក្នុង​មួយ​សប្តាហ៍​លើ​កីឡាករ​រូបនេះ​ប៉ុន្តែ​ត្រូវបាន​ក្លិប​បដិសេធ ៕ ​