កងទ័ព​ប្រជាជន​វៀតណាម​ជូនពរ​ឆ្នាំ​ថ្មី​កម្ពុជា​

ក្នុង​ឱកាស​បុណ្យចូលឆ្នាំថី្ម ប្រពៃណី​ខ្មែរ ឈាន​មកដល់​នា​ថ្ងៃ​ខាងមុខនេះ ប្រតិភូ​កងទ័ព​ប្រជាជន​វៀតណាម ចំនួន​២​ក្រុម គឺ​ក្រុម​ប្រតិភូ​ចង្អុល​ទិស ភូមិភាគ​កណ្តាល ដឹកនាំ​ដោយ​ឧត្តមសេនីយ៏ទោ ស្រី​វ ស៊ុនហ្វា និង​ក្រុម​ប្រតិភូ​ព្រំដែន ដឹកនាំ​ដោយ ឧត្តមសេនីយ៏ទោ វ៉ ចុង​វៀត បាន​មក​

ជូន​ពរ​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ពិធី​ជូនពរ​ឆ្នាំ​ថ្មី​នេះ បាន​ធ្វើឡើង​តាមរយៈ​ជំនួប​សម្តែង​ការគួរសម ជាមួយ​ឯកឧត្តម អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ នាយ​ឧត្តមសេនីយ៏ ប៉ុល សារឿ​ន កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ​មេសា​នេះ នៅ​អគ្គបញ្ជាការដ្ឋាន ។​
​មាន​ប្រសា​ស​ន៏​នៅក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៏ទោ ស្រី​វ ស៊ុនហ្វា និង​លោក​ឧត្តមសេនីយ៏ទោ វ៉ ចុង​វៀត បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ ពី​សំណាក់​ថ្នាក់ដឹកនាំ នៃ​កងទ័ព​ប្រជាជន​វៀតណាម​ជូន​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ នាយទាហាន នាយទាហានរង និង​ពលទាហាន ក្នុងឱកាស​នៃ​ការទទួល​អំណរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​មមី ឆ​ស័ក ពុទ្ធ​សករាជ ២៥៥៨ ប្រពៃណី​ខ្មែរ នឹង​ឈាន​ចូល​មក​ដល់ នៅពេល​ខាងមុខ សូម​ជួប​ប្រទះ នឹង​ពុទ្ធ​ពរ​ជ័យ បវរ​មហាប្រសើរ ដើម្បី​បំពេញ​ភារកិច្ច ការពារ​ជាតិ​មាតុភូមិ ទទួលបាន​ជោគជ័យ  និង​រួមចំណែក​អភិវឌ្ឍ​ន៏​សង្គមជាតិ ឲ្យ​កាន់តែ​សម្បូរ​រុងរឿង និង​រីកចម្រើន​ត​រៀង​ទៅ ។​
​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ ប៉ុល សារឿ​ន បាន​ថ្លៃ​ង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​កោតសរសើរ ចំពោះ​លទ្ធផល ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម សម្រេចបាន ពិសេស​ក្រោយពី​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ បាន​ជួប​ពិភាក្សា​គ្នា ក្នុង​ដំណើរ​ទស្សនកិច្ច របស់​សម្តេច​តេជោ ហ៊ុន សែន ទៅកាន់​ប្រទេស​វៀតណាម និង​ដំណើរ​ទស្សនកិច្ច របស់​ឯកឧត្តម នាយករដ្ឋមន្ត្រី​វៀតណាម មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤ កន្លង​ទៅ​នោះ ។​
​ក្នុងជំនួប​នៃ​ពិធី​ជូនពរ​នោះ លោក​ប្រធាន​ប្រតិភូ​ទាំងពីរ ក៏​បាន​បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត របស់​នាយ ទាហាន និង​ពលទាហាន នៃ​កងទ័ព​ប្រជាជន​វៀតណាម ក្នុង​ការបន្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ យ៉ាង​ជិតស្និទ្ធ ជាមួយនឹង​កងយោធពល​ខេមរភូមិន្ទ ពិសេស​អនុវត្តន៍​នូវ​កិច្ចព្រមព្រៀង​ទាំងឡាយ ដែល​ថ្នាក់ដឹកនាំ ក្រសួង​ការពារជាតិ និង​អគ្គបញ្ជាការ នៃ​ប្រទេស​ទាំង​ពីរ បាន​ប្រកាស​ដាក់​ចេញ ៕
Vichet 007.Still006 Vichet 007.Still007 Vichet 007.Still010 Vichet 007.Still011 Vichet 007.Still012