ជនសង្ស័យ​ម្នាក់​លួច​កាច់​កញ្ចក់​រថយន្ត​គេ​ត្រូវគេ​ចាប់បាន​ប្រគល់អោយ​សម​ត្ថ​កិច្ច​

0

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ដែល​ប្រជាពលរដ្ឋ​ដេញតាម​ចាប់ ខណៈដែល​រូបគេ​បានធ្វើ​សកម្មភាព​លួច​កាច់​កញ្ចក់​រថយន្ត​មួយគ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រ​របស់គេ​ដែល​ចត​ទុក​នៅ​ចិញ្ចើមផ្លូវ បានតែ​មួយ​ជំ​ហៀ​ង​ក៏ត្រូវ​ប្រជាពលរដ្ឋ​ទាន់​ចាប់បាន​រួច​ប្រគល់អោយ​សមត្ថកិច្ច​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០១៤ មុខ​ហាង​យីហោ ការេ​៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៨៦ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​ ​ជនសង្ស័យ​ខាងលើនេះ​ឈ្មោះ ជា និ​ត ២២​ឆ្នាំ​មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រគល់អោយ​សមត្ថកិច្ច​ប៉ុស្ដិ៍​

ស្រះចក​ឃុំខ្លួន​បណ្ដោះអាសន្ន​ដើម្បី​សាកសួរ​បន្ត​ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ​Image1 Image2 Image3 Image4 Image5