បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​គេច​ជង្ហុក​ជ្រុល​ទៅបុក​រថយន្ត​វី​ត្រូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ទាំង​២​នាក់

0

​ភ្នំពេញ ៖ បុរស​២​នាក់ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ខណៈដែល​ពួកគេ​ជិះ​ម៉ូតូ​គេច​ជង្ហុក​ធំ​មួយ ហើយក៏​ជ្រុល​ទៅបុក​រថយន្ត ១​គ្រឿង មកពី​មុខ​ពេញទំហឹង ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ១០​នាទី យប់​ថ្ងៃទី​១១ កុម្ភៈ ២០១៤ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៥៤ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​។​ ​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ស៊ុយ​ស៊ូ​គី​និ​ច ១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BR-3589 ជិះ​ដោយ​យុវជន ២​នាក់ ធ្វើដំណើរ​តាមផ្លូវ​១៥៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ក៏​បានគេច​ជង្ហុក​ធំ​

មួយ ហើយ​ជ្រុល​ទៅបុក​រថយន្ត​វី​ត្រូ ពណ៌​ស ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-1804 ដែល​បើក​ច្រាសទិស​គ្នា​មកពី​មុខ បណ្តាល​ឲ្យ​អ្នក​ទាំងពីរ​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​។ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង និង​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ​Image1 Image2 Image3