អ្នកស្រីនួមសុភ័ណលោក​ស្រីចាន់​ថេង​និង​សមិត្តកិច្ច​បាន​យក​អំណោយ​និង​ថវិកា​ទៅ​ជូន​លោក​កើត​ញាណ​ក្រុម​ប្រឹក្សា​ឃុំ​ឈឺ​សំ​រា​កព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ ខេត្ត​បន្ទាយ​មាន​ជ័យ​

0

ខេត្តបន្ទាយមានជ័យ ៖  នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៥លោកស្រីនួមសុភ័ណសមាជិកសភាប្រចាំខេត្តបន្ទាយមានជ័យ លោកស្រីចាន់ថេងអភិបាកក្រុងសិរីសោភ័ណ លោកវរះសេនីយ៍ ទោយ៉ានសុវណ្ណមេបញ្ជាការកងរាជimageអាវុធហត្ថក្រុងសិរីសោភ័ណ លោកវរះសេនីយ៍ ទោអ៊ុកសីុវនមេបញ្ជាការយោធាក្រុងសិរីសោភ័ណ លោកវរះសេនីយ៍ ទោសីុវសុជាតិអធិការក្រុងសិរីសោភ័ណនិងក្រុមការងារជាច្រើននាក់បាននាំយកអំណោយនិងថវិការដែលជាថវិការផ្ទាល់ខ្លួនរបស់លោកស្រីនួមសុភ័ណនិងថវិការកាកបាតក្រហមក្រុងសិរីសោភ័ណបានយកទៅចែកជូនលោក កើតញាណក្រុមប្រឹក្សាសង្កាត់ភ្មៀត សព្វថ្ងៃគាត់រស់នៅភូមិ អ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដែលធ្លាក់ខ្លួនឈឺជាទំនន់ហើយសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ។លោកស្រីថេងអភិបានក្រុងសិរីសោភ័ណបានមានប្រសាសន៍ថាលោកកើតញាណលោកមានអយុ៧១ឆ្នាំប្រពន្ធឈ្មោះហួតសុខមានកូន៤នាក់ស្រីម្នាក់គាត់បានចូលបំរើការងាររដ្ឋចាប់តាំង៧៩មកម្លេះ។លោកស្រីចាន់ថេងបានបន្តទៀតថាឆ្នាំ៧៩លោកបំរើការងារជាមេភូមិនៅភូមិអ្នកតា រហូតមកដល់ឆ្នាំ៨៧លោកបានចូលបំរើការងារជាមន្ត្រីនគបាលឃុំរហូតដល់ឆ្នាំ៩១លោកបានចូលបំរើកាងារជាក្រុមប្រឹក្សាភ្នៀតរហូតមកដល់សព្វថ្ងៃនេះ។លោកស្រីបានបញ្ជាក់ទៀតថាក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិនោះលោកបានទទួលប័ណ្ណសរសើរពីរាជរដ្ឋាភិបាលយ៉ាងច្រើននិងទទួលបានមេដៃប្រាក់ទៀតផងក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិអស់រយះពេលជាង៣០ឆ្នាំនេះលោកបានទទួលស្នាដៃយ៉ាច្រើនរហូតធ្លាក់ខ្លួនឈឺមានជន្ងឺលើសឈាមមកដេកនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណនេះតែម្តង។លោកស្រីបានបញ្ជាក់ទៀតថាដោយលោកមានស្នាដៃល្អយ៉ាងច្រើនដូច្នេះទើបលោកស្រីនួមសុភ័ណនិងលោកស្រីចាន់ថេងនិងក្រុមការងារចាននាំយកអំណោយនិងថវិការទៅចែកជូនលោកញាណដោយផ្ទាល់ដៃនៅមន្ទីពេទ្យតែម្តង។អំណោយរួមមានទឹកត្រចៀកកាំមួយយួរ ទឹកគោខាប់២កំប៉ុង ទឹកដោះគោឆៅមួយយួរ និងថវិការ៣០មឺុ នរៀលសរុបជាទឹកប្រាក់ទាំងអស់មានចំនួន៤០មឺុនរៀល៕image (1)