កសិករ:ទិន្នផលសណ្តែកបាយនៅឆ្នាំនេះធ្លាក់ចុះដោយសារ អាកាសធាតុក្ដៅខ្លាំងនិងរាំងភ្លៀងបង្កអោយខូចខាតដំណាំ

0

ខេត្តព្រះវិហារ៖  ចូលដល់ឆ្នាំ២០១៥នេះខេត្តព្រះវិហារទទួលរងឥទ្ធិពលអាក្រក់ពីការប្រែប្រួលអាកាសធាតុគួរអោយព្រួយបារម្ភដូចជាការកើនទ្បើងកំដៅព្រះអាទិត្យខ្លាំងរាំងភ្លៀងខ្យល់កន្ត្រាក់ដែលបាននិងកំពុងបង្កផលប៉ះពាល់ដល់វិស័យកសិកម្មនិងសន្តិសុខស្បៀង។ពេលនេះ20150526_062228ប្រជាកសិករប្រមាណ៩០ភាគរយនៃប្រជាជនសរុបក្នុងខេត្តព្រះវិហារដែលពឹងផ្អែកលើមុខរបរធ្វើស្រែចំការកំពុងជូបផលពិបាកទៅនឹងការខូចខាតដំណាំអស់មួយចំនួន។នាយកដ្ឋានសព្វផ្សាយកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងវិទ្យាស្ថានIRRYស្រាវជ្រាវដំណាំស្រូវផ្ដល់ជំនួយពីរដ្ឋាភិបាលប្រទេសអូស្ដ្រាលីកំពុងខិតខំចុះតាមមូលដ្ឋាននៅតាមបណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីលើកទឹកចិត្តនិងបង្រៀនបច្ចេកទេសដាំដុះដំណាំដល់ប្រជាកសិករធ្វើយ៉ាងណាអោយទទួលបានទិន្នផលល្អបើទោះបីមានការប្រែប្រួលអាកាសធាតុក៍ដោយ។មកដល់ដើមខែមិថុនានេះកសិករមួយចំនួននៅខេត្ព្រះហារពុងលផលសណ្តែកបាយជាបណ្តើរៗដើម្បីទុកលក់អោយឈ្មួញហើយដោយទ្បែកតាមសេចក្ដីរាយការណ៍ពីកសិករនៅឃុំស្រយង់ស្រុកគូលែននិងឃុំត្បែង២ស្រុកសង្គមថ្មីបានយងថានលផលសណ្តែកបាយរួចហើយនិងនៅតែពុះពារគ្រប់ឧបសគ្គក្រាញននាលដាំដុះវាជាថ្មីទៀតបើទោះបីការដាំដុះសណ្តែកបាយកន្លងមកថ្មីៗនេះជួបប្រទះការខូចខាតក្រៀមស្វិតអស់មួយចំនួនក៍ដោយ។
កសិករនៅឃុំស្រយង់និយាយថាគាត់បានប្រមូលផលសណ្តែកបាយរួចហើយលើផ្ទៃដីចំការចំនួន៥ហិកតានិងកំពុងរៀបចំដាំវាសារជាថ្មីទៀតព្រោះមិនទាន់ផុតរដូវដាំដុះនៅទ្បើយ។គាត់និយាយត្អូញត្អែរថាដំណាំសណ្តែកបាយរបស់គាត់ឆ្នាំនេះខូចខាតក្រៀមស្វិតដើមនិងផ្លែអស់១ហិកតាព្រោះអាកាសធាតុរាំងភ្លៀងជាច្រើនថ្ងៃ។លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារបានអោយដឹងនៅព្រឹកថ្ងៃទី០៦មិថុនា២០១៥ថាប្រជាកសិករនៅទូទាំងខេត្តព្រះវិហារកំពុងចាប់ផ្ដើមធ្វើថ្នាលព្រួសស្រូវស្របពេលមានរបាយទឹកភ្លៀងខ្លះៗនិងត្រៀមដកស្ទូងនៅថ្ងៃខាងមុខ។ភ្លៀងធ្លាក់នៅដើមរដូវវស្សាឆ្នាំនេះយឺតបន្តិចធៀបទៅនឹងរដូវវស្សាឆ្នាំ២០១៤កន្លងមក។លោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់ថាពេលនេះកសិករកំពុងប្រមូលផលសណ្តែកបាយនិងត្រៀមដាំសណ្តែកសៀងនៅខែកក្កដាខាងមុខនេះចំពោះតួលេខខូចខាតដំណាំកសិកម្មលោកមិនទាន់ទទួលបានរបាយការណ៍ពីមន្ដ្រីកសិកម្មថ្នាក់ក្រោមនៅទ្បើយទេ។ដំណាំសណ្តែកបាយដាំផុសផុលនៅស្រុកក្រុងចំនួន៤គឺស្រុកគូលែនស្រុកសង្គមថ្មីស្រុកត្បែងមានជ័យនិងជាយក្រុងព្រះវិហារ។ប្រជាពលរដ្ឋនៅខេត្តព្រះវិហារនិយាយថាពួកគាត់មានការភ័យព្រួយបារម្ភខ្លាំងពីការប្រែប្រួលអាកាសធាតុក្ដៅខ្លាំងនិងរាំងភ្លៀងអូសបន្លាយចម្លែកនៅឆ្នាំនេះប្រសិនបើប្រជាកសិករនៅទូទាំងខេត្តព្រះវិហារជួបប្រទះការលំបាកខ្លាំងក្នុងមុខរបរបង្កបង្កើនផលធ្វើស្រែចំការគឺទិន្នផលចេះតែធ្លាក់ចុះនឹងធ្វើអោយកសិករខាតបង់ដើមទុន។វានឹងប៉ះពាល់ដល់សន្តិសុខស្បៀងអាហារធ្វើអោយតំលៃអង្ករក្នុងស្រុកទ្បើងថ្លៃហើយបើកសិករខាតបង់ចំណូលកាន់តែខ្លាំងនោះវានឹងមានផលប៉ះពាល់ថែមទៀតដល់អាជីវករលក់ទំនិញនៅតាមទីផ្សារលក់ដូរមិនសូវដាច់នោះការប្រមូលថវិកាពន្ធសួយសាអាករចូលរដ្ឋពីវិស័យសេដ្ឋកិច្ចនៅខេត្តព្រះវិហារទាំងមូលក៍មិនអាចរីកចំរើនអ្វីដែរ។តើយើងទាំងអស់គ្នារួមទាំងរាជរដ្ឋាភិបាលកម្ពុជាត្រូវមានយន្តការដោះស្រាយយ៉ាងណាដើម្បីទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុកំពុងបង្កក្តៅខ្លាំងនិងរាំងភ្លៀងធ្វើអោយមានហានិភ័យដល់វិស័យកសិកម្មនិងសន្តិសុខស្បៀងអាហារទៅថ្ងៃខាងមុខនេះ៕20150526_062220