យុវជន​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​នៅ​ចំណុច​ផ្លូវបែក​ជា​៤​រង​ការខូចខាត​

0

​ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ជិះ​ម៉ូតូ​មាក​ឌ្រី​ម​សង់​C125 មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AA-8740 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៤៣៦ ក្នុង​ល្បឿន​លឿន​ពី​ទិសដៅ​កើត​ទៅ​លិច ខណៈ​មក​ចំណុច​ផ្លូវ​លេខ​៩៩​ដែលជា​ផ្លូវបែក​ជា​បួន ក៏​ជ្រុល​ទៅបុក​និង​ម៉ូតូ​ស៊ី​រុស មួយគ្រឿង ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-1816 ដែល​ជិះ​ដោយ​បុរស​ម្នាក់​កំពុងធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៩៩​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​បណ្ដាលអោយ​ម៉ូតូ​ទាំង​២​គ្រឿង​បុក​គ្នា​ពេញទំហឹង សំណាងល្អ​ម្ចាស់​ម៉ូតូ​ទាំង​២​គ្រាន់តែ​រងរបួស​ស្រាល​ចំណែក​ម៉ូតូ​វិញ​ក៏​រង​ការខូចខាត​ផងដែរ​។

ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​ធ្វើការ​សម្របសម្រួល​អោយ​ភាគី​ទាំងសងខាង​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ ហើយ​ម្ចាស់​ម៉ូតូ​ទាំង​២​ក៏​យល់​ព្រមយក​ម៉ូតូ​របស់ខ្លួន​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕ ​Image1 Image2