អាករ​ស្ត្រី​ម្នាក់​ម្ចាស់​ចំការ​ស្លាប់​ប្លន់​យក​ម៉ូតូ​នឹង​ប្រា​ក់នៅ​រោង​ចាំចំការ​

0

​ខេត្តសៀមរាប​៖ ស្ត្រី​ម្នាក់​ជា​ម្ចាស់​ចំការ​ដំឡូង​ខ្នាតតូច​ត្រូវបាន​កម្មករ​អាករ​នឹង​កាំ​បឹ​ត​ស្លាប់​ប្លន់​យក​ម៉ូតូ​មិនបាន​សំរេច់​ហើយ​រត់គេច់ខ្លួន​បាត់ស្រមោល​ខណៈ​ស្ត្រី​ជន់​រងគ្រោះ​ប្រតាយប្រតប់​រត់​ស្រែកហៅ​អោយគេ​ជួយ​។​Share2015-06-23-869e815c814afdeb227c24d04da28073ae7b4d61dd3f8daea7fb56a3aca8f441-Pictureហេតុ​ការ​ប្លន់​នេះ​កាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៥​នៅ​រោង​ចាំចំការ​ស្ថិតនៅ​ក្នុងភូមិ​ឃុន​រាម ឃុំ ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។​
លោក ឡុង​សំណាង អធិការ​ង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បានអោយដឹងថា​ជនរងគ្រោះ​ឈ្មោះ​តឿន ចាម ភេទ​ស្រី​អាយុ​៣៨​ឆ្នាំមាន​មុខរប​ជា​អ្នកធ្វើ​ចំការ​មានកូន​៣​នាក់​តូចៗ​ស្រី​២​ប្រុស​១​និង​ប្តី​ឈ្មោះ សេម ឆាង មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។​IMG_0392
ជនសង្ស័យ​ឈ្មោះ អា ក្របី មិន​ស្គាល់​ត្រកូល​ជា​កម្មករ​ស៊ីឈ្នួល​ដាំដំឡូង​បាន​យក​កាំបិត​អាករ​ស្ត្រី​រងគ្រោះ​ប្លន់​យក​ម៉ូតូ​និង​ប្រាក់​ខណៈ​ស្ត្រី​រងគ្រោះ​កំពុង​ចៀនត្រី​នៅក្នុង​រោង​ចាំចំការ​ម្នាក់ឯង​ដោយ​ប្តី​រវល់​ទៅ​បើក​មុង​នៅឯ​មណ្ឌល​សុខភាព​ស្រុក​បន្ទាយស្រី​។​
លោក​អធិការ​ង​បានអោយដឹង​ទៀតថា​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ ស្លាក​លេខ ១​តេ ២៩៤៧​តែ​បាត់​ស្លាក​លេខ​ជនសង្ស័យ​យក​មិនបាន​សំរេច​ពេលនេះ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​ហើយ​កំពុង​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់​។​IMG_0394
លោក​បាន​បន្តថា​ជនរ​ង​គ្រោះ​ត្រូវបាន​សាច់ញាតិ​យកមក​ដំកល់​ធ្វើបុណ្យ​នៅ​វត្ត​សិលា​ចា​បន្ទាយស្រី​៕ Share2015-06-23-72168d1baa33c2e3f61023999cb0c6fb5215fd23e286b20c622113d17e98fdb0-Pictureដោយ ខេង ឧ​ត្ត​ម​