​បើករថយន្ត​បុក​ម៉ូតូ​អូស​រើ​ម៉ក​ដឹក​អេតចាយ​ចត​ចោល​ខ្ទេច​ទំនងជា​ម្ចាស់​រថយន្ត​ស្រវឹង​

0

ខេត្តបន្ទាយមានជ័យ​៖ ​បុរស​ដែល​ទំនង​មាន​ជាតិ​ស្រវឹង​បាន​បើក​រថយន្តបុក​ម៉ូតូ​អូស​រើ ម៉ក​ដឹក​អេតចាយ​ចត​ចោល​បណ្តាល​ឲ្យ​ខ្ទេច​រថយន្ត​និង​ម៉ូតូ​ក៏​ខូច​យ៉ាងខ្លាំង​ដែរ​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​២២​មិថុនា​២០១៥​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥image (2)​ខាងលិច​ស្ពាន​ទី​១​ស្ថិតក្នុង​ភូមិ​មួយ​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ លោក​សន​គីម​សួ​គ៍​នាយ​កា​រិ​យាយ​ល័យ​នគ​បាល​ចរាចរណ៍​ខេត្ត​បាន​និយាយថា​ម្ចាស់​រថយន្ត​បង្ករ​មានឈ្មោះ សំ រិ​ទ្ធ​បូ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​រស់នៅ​ភូមិ​ស្លក្រាម​សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​និង​ម្ចាស់​ម៉ូតូ​អូស​រ់ ម៉ក​មានឈ្មោះ ឃា​ម ខឿន ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ លោក​សន​គីម​សួ​គ៍​បាន​និយាយ​បន្តថា​បើតាម​សំដី​អ្នកឃើញ​ហេតុ​ការ​នៅពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​ម៉ូតូ​អូស​រើ​ម៉ក​ដឹក​អេតចាយ​បាន​ឈប់​នៅ​ចិញ្ចើមផ្លូវ​ខាងត្បូង​ផ្លូវ​នៅមុខ​ផ្ទះ​ហើយ​រថយន្ត​ធុន​កាំ​ម៉ា​រី​តូ​យូ​តា​ឆ្លាម​ពណ៌​ស្ករ​បាន​បើកប​ក្នុង​ល្បឿន​លឿន​ពី​កើ​តទៅ​លិច​បាន​បើក​វ៉ា​ឆ្វេង​រថយន្ត​មួយទៀត​បើក​ស្រប​ទឹ​ស​គ្នា​បាន​រេ​ចង្កូត​ក៏​ទៅបុក​ម៉ូតូ​អូស​រើ​ម៉ក​ដឹក​អេតចាយ​ពេញទំហឹង​បណ្តាល​ខ្ទា​យ​អេតចាយ​ពេញ​ផ្លូវ​។​ក្រោយពី​កើតហេតុ​រួច​កម្លាំង​imageនគរបាល​ចរាចរណ៍​បានមក​ដល់​ហើយ​បាន​និយាយ​ដែ​ថា​គ្រោះថ្នាក់​ចរាចរណ៍​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះឡើយ​គ្រាន់តែ​ម៉ូតូ​និង​រើ​ម៉ក​បណ្តាល​ខ្ទេច​ស្ទើ​ទាំងស្រុង​និង​រថយន្ត​បណ្តាល​ខូច​ខ្ទេច​ផ្នែក​ខាងមុខ​។​ក្រោយពេល​គ្រោះថ្នាក់​កើតឡើង​ម្ចាស់​រថយន្ត​និង​ម្ចាស់​ម៉ូតូរ​ម៉ក​ច​ចារ​ត្រូវ​រូ​វ​គ្នា​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្តង​៕