ចោរប្លន់​ម៉ូតូ​២​នាក់​មិនបាន​សម្រេច​ត្រូវ​ប៉ូលិស​អូស​ករ​មក​ញាត់​ទ្រុង​រួមទាំង​អាវុធខ្លី​ទៀតផង​

0

​ប៉ោយប៉ែត៖ ​ចោរប្លន់​ប្រដាប់អាវុធ​២​នាក់​ត្រូវបាន​ប៉ូលិស​ព័​ទ​ចាប់បាន​ភ្លាមៗ​បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​បាញ់​យក​ម៉ូតូ​ជនរងគ្រោះ​ដែលជា​ស្ត្រីភេទ​បាន​វិល​មកពី​លក់​បន្លែ​ហើយ​ត្រលប់មក​លំនៅដ្ឋាន​វិញ​ស្រាប់តែ​ជួប​និង​ជនល្មើស​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ជនរងគ្រោះ​តែIMG-20150623-WA0006ម្តងទៅ​។​​ក្នុងករណី​ប្លន់​ប្រដាប់អាវុធ​នោះ​គឺ​កើត​មាននៅ​ម៉ោង​៥ ១០​នាទី​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៥​នេះ​នៅ​ចំណុច​​ភូមិ​សូរិយា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ខ​ណះ​ដែល​ស្ត្រី​រងគ្រោះ​បានមកពី​លក់​ស្សំ​​ហើយ​ធ្វើដំណើរ​មក​តាមផ្លូវ​ត្រលប់មក​ផ្ទះ​វិញ​ស្រាប់តែ​ត្រូវ​ជនល្មើស​ធ្វើ​សម្មភាព​ប្លន់​តែម្តង​។​
​តាម​ការ​អោយដឹងពី​លោក​អុំ​សុផល​អធិការដ្ឋាន​នគ​របាល​ក្រុង​ប៉ោយប៉ែត​បានបញ្ជាក់​ថា​ក្រោយពី​កើតឡើង​នៅ​សកម្មភាព​ខាងលើ​ភ្លាម​លោក​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កម្លាំង​ចុះ​ឡោម​ព័ត​ជនល្មើស​បាន​ទាំង​២​នាក់​និង​រឹប​អូយ​យ​កប​សន​អាវុធខ្លី​ប្រភេទ​K59​មួយ​ដើម​មាន​គ្រាប់​ចំនួន​៦​គ្រាប់​បាញ​អស់​២​គ្រាប់​ដែល​អាវុធខ្លី​នោះ​មាន​លេខIMG-20150623-WA0009​៧៩៧៩ លោក​អុំ​សុផល​បាន​បន្តទៀតថា ជនរងគ្រោះ​ឈ្មោះ​សុខ​ចាន់ណា អាយុ​១៧​ឆ្នាំ​ភេទ​ស្រី រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ហើយ​មាន​ម៉ូតូ​សង់ព​ណ័​ខ្មៅ​សេរី​២០១៤​ដែល​ត្រូវ​ក្រុមចោរ​ធ្វើ​សកម្មភាព​ប្លន់​មិនបាន​សម្រេច​ហើយ​ត្រូវបាន​អ្នកស្រុក​នៅក្បែ​នោះ​ជួយ​ធ្វើ​អន្តរា​គម​ទើប​ធ្វើអោយ​ជនល្មើស​ភ័យ​រត់គេចខ្លួន​តែម្តង​លោក​បាន​បន្តទៀតថា ជនបង្ក​បាន​ជិះ​ម៉ូតូ​សេរី​២០១៥​បានធ្វើ​សកម្មភាព​ប្លន់​ជនរងគ្រោះ​ក្នុងស្រុក​ម៉ាឡៃ​ចំនួន​២​ថ្ងៃ​ហើយ​ហើយក៏​យក​ម៉ូតូ​ជនរងគ្រោះ​នៅ​ស្រុក​ម៉ាឡៃ​នោះមក​ធ្វើ​សកម្មភាព​ប្លន់​ជនរងគ្រោះ​នៅ​ភូមិ​សូរិយា​តែម្តង លោក​បាន​ប់ញ្ជាក់ទៀតថា​ជនដៃដល់​ទាំង​២​នេះ​១​ឈ្មោះ​គ្រី​សុផល​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​២​ឈ្មោះ​សុំ​យ៉ា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំមាន​ស្រុកកំណើត​រស់​នៅ​ស្រុក​គៀនស្វាយ​ខេត្តកណ្តាល​ឯណោះ​ខ​ណះ​ពេលនេះ​សមត្ថកិច្ច​កំពុងតែ​សើ​ប​សួរ​បន្ត​រក​មេខ្លោង​ដែល​នៅ​ពីក្រោយ​បន្ថែមទៀត​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​IMG-20150623-WA0011