បញ្ចុះបឋមសិលា​គម្រោង​សាងសង់​ផ្សារ​មង្គល​បូរី​ថ្មី​ដែលមាន​ផ្ទៃដី​សាងសង់​មាន​ទំហំ​១៥.២៧១​មែត្រ​ត្រ​ឡា​ក្នុងស្រុក​មង្គល​បូរី​

0

​ខេត្តបន្ទាយមានជ័យ​៖ សាងសង់​ផ្សារ​មង្គល​បូរី​ថ្មី​ដែលមាន​ទំហំ​ផ្ទៃដី​១៥.២៧១​មែត្រ​ក្រឡា និង​ចាប់ផ្តើម​បញ្ចុះ​ប​ឋ​ប​សិលា​បុក​គ្រិះ​សាងសង់ នៅ​ព្រឹក​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០១៥ នៅ​ភូមិ​ហ្លួង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។IMG_5469ពិធី​នេះ​មាន​វត្តមាន លោក​ឡុង ពុន​អភិបាលស្រុក​មង្គល​បូរី លោក លាប ម៉ាន​ប្រធាន​ផ្សារ​មង្គល​បូរី​ថ្មី និង​លោកស្រី​លាប សី​ុ​ញ​យី ប្រជាពលរដ្ឋ​និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​។​
លោក​លាប ម៉ាន​បាន​និយាយថា​: ការបុក​គ្រិះ​បញ្ចុះបឋមសិលា​សាងសង់​ផ្សារ​មង្គល​បូរី​ថ្មី​នេះ​គឺមាន​ទំ​ហ៊ុំ​ផ្ទៃ​១៥.២៧១​ម៉ែត្រក្រឡា​តាម​លិខិត​អនុ​ញ្ញា​ត្តិ​បំបែក​ក្បាល ដី​លេខ​៤៧៤ ខ ប ជ ចេញ​ថ្ងៃទី​២២ ខែសីហា​ឆ្នាំ​២០១៤ ដែលមាន​ដី​ល្វេ​ង​សរុប​ចំនួន​៧៤​ល្វេ​ង មាន​ស្តង់​សរុប​ចំនួន​៤៨​ស្តង មាន​តូប​នៅក្នុង​ផ្សារ​សរុប​១៦៨ តូប និង​តូប​បន្លែ​ត្រី​សាត់​សរុប​មាន​ចំនួន​៧២​តូប​។​
លោក​លាប ម៉ាន​បាន​បន្តទៀតថា​ផ្សារ​មង្គល​បូរី​ថ្មី​នេះ និង​សាងសង់​បញ្ចប់​ជា​សា្ថ​ពរ​នៅ ខែ​មិនា​ឆ្នាំ​២០១៦ ខាងមុខនេះ​ដែល​គ្រោង​ចំណាយ​អស់​ទឹកប្រាក់ ៨៩០.៨០០​ដុល្លា​។​លោក​បាន​បន្តទៀតថា​ផ្សារ​មង្គល​បូរី​ថ្មី​នេះ​មាន​ដី​ទីទួល​ខ្ពស់​មិន​លិច​ទឹក​និង​ជា​ផ្សារ​ធំ​ដំបូង​គេ​នៅ​ចំIMG_5470​កណ្តាល​បេះដូង​នៃ​ទីរួមស្រុក​មង្គល​បូរី​តែម្តង​ដែល​គ្រោង​ដែក​ផ្សារ​ធំ​សាងសង់​ដោយ​ក្រុមហ៊ុន ដែក​ហ្វូ​សី​ុ​ន​និង​ក្រុមហ៊ុន ភី វី ខេ អិ​ុ​ន វេស​មិ​ុ​ន ដែល​ធ្វើ​ឲ្យ​មាន​បរិយាកាស​ល្អ​និង​មាន​ទីធ្លា​ធំ​ទូលាយ មាន​អនាម័យ បរិស្ថាន​ល្អ​និង​មាន​ផ្លូវ​បេតុង​ចេញចូល​ខ្វាត់ខ្វែង​និង​មាន​លូបង្ហូរទឹក មាន​ចំណតរថយន្ត​ងាយស្រួល​ដល់​អាជីវករ​លក់ដូរ​ក៏​ងាយ​ផងដែរ​។IMG_5472
លោក​ឡុង​ពុន​អភិបាលស្រុក​មង្គល​បូរី​និយាយថា​: ផ្សារ​មង្គល​បូរី​ថ្មី​នេះ​សាងសង់ឡើង​តាម​បទដ្ឋាន​បច្ចេកទេស​ខ្ពស់​មានគុណ​ភាពល្អ​ហើយ​មាន​សោភ័ណភាព​អាច​ទាក់ទាញ​អាជីវករ ភ្ញៀវ​ជាតិ​និង​ភ្ញៀវ​អន្តជាតិ​ចាប់​អារ​ម្មរណ៍​ចេញចូល​ធ្វើចរាច​ណ៍​ទំនិញ​និង​ទំនិញ​ក្នុងស្រុក​ក៏ដូចជា​ទំនិញ​នាំចូល​ពី​ប្រទេសជិតខាង​បាន​យ៉ាង​ល្អប្រសើរ​ដើម្បី​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ម​ង្គ​ល​បូរី​ទាំងមូល​នេះ​។​នៅ​ចុងបញ្ចប់​បញ្ចុះបឋមសិលា​កសាង​ផ្សារ​មង្គល​បូរី​នេះ​។ ​មួយ​គ្នា​នេះ បាន​ចែក​អង្រឹង​ដល់​អ្នក​បានមក​ចូលក្នុង​ម្នាក់​អង្រឹង​មួយ​សរុប​មាន​អង្រឹង​ចំនួន​៣០០​អង្រឹង​ផងដែរ​៕IMG_5474 IMG_5473 IMG_5471