​សម​ត្ត​កិច្ច​បង្ក្រាប​ក្រុម​ជក់​ថ្នាំញៀន​បាន​មួយ​សំុក​និង​វត្ថុតាង​ប្រដាប់​ជក់​ប​ញ្ជួ​ន​ទៅ​តុលាការ​

0

​ខេត្ត​ពោ​សាត់៖ អ្នក​ជក់​ថ្នាំញៀន​ចំនួន​បីនាក់​ត្រូវបាន​ប៉ូលីស​ក្រុង​ពោធិ៍សាត់ ចាប់ខ្លួន​រួម​និង​វត្ថុតាង​ខណៈដែល​ពួកគេ​កំពង់​ធ្វើ​សកម្មភាព​ជក់​គ្រឿងញៀន​យ៉ា​ង​ង​ប់ង​ល់​មួយកន្លែង​។​
​សម​ត្ត​កិច្ច​ប្រាប់​ឲ្យ​ដឹងថា​ការចាប់ខ្លួន​ជន​ងប់​ង​ល់​និង​ជក់​ថ្នាំញៀន​ទាំងបី​នាក់​នេះ​គឺ​បាន​ធ្វើimage (3)ឡើង​កាលពី​យប់​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះមួយ​កន្លែង​ស្ថិតក្នុង​ភួ​មិ​បន្ទាយ​ដី​លើ សង្កាត់ បន្ទាយ​ដី ក្រុង​ពោ​សាត់​នៅពេលដែល​ពួកគេ​កំពង់​សេព​គ្រឿងញៀន​។​​មន្ត្រីនគរបាល​ប​ង្រ​កាប​គ្រឿង​ញៀន​ក្រុង​ពោធិ៍សាត់​ប្រាប់​អោយ​ស្គាល់​អត្តសញ្ញាណ​ក្រុម​ជន​ញៀន​ថ្នាំ​ទាំងបី​នាក់​នេះ​១​ឈ្មោះ ថៃ ហឹ​ង អាយុ​៤៤​ឆ្នាំ​នៅ​ភួ​មិ​បន្ទាយ​ដី​ក្រោម សង្កាត់​បន្ទាយ​ដី​ក្រុង​ពោធិ៍សាត់ ទី​២​ឈ្មោះ ថន ធា​រិ​ទ្ធ​អាយុ​២៧​ឆ្នាំ​នៅ​ភួ​មិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង និង​ទី​៣ ឈ្មោះ ដុំ ឡា អាយុ​៣២​ឆ្នាំ នៅ​ភួ​មិ​ចំការ​image (2)
​ចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោ​សាត់​។​រួម​និង​វត្ថុតាង​មាន​ម៉ា​ទឹកកក​ហ្វេ​តា​មីន​មួយកញ្ចប់​តូច​និង​សម្ភារៈ​សំរាប់​ជក​មួយឈុត​ផងដែរ​។ មន្ត្រី​ដដែល​បាន​បន្តថា​ចំពោះ​ជន​ទាំង​បីនាក់​នេះ​សម​ត្ត​កិច្ច​បាន​បង្ករ​សំនុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​ហើយ​ចាត់ការ​តាម​និ​វិធី​៕image (1)