រើស​កូនសោ​ម៉ូតូ​បាន​មិន​ព្រមអោយ​ក្លាយជា​ហឹ​ង្សា​ចាក់អោយ​របួសធ្ងន់​គេច​មិន​ផុតពី​ប៉ូលិស​

0

ខេត្តបន្ទាយ​មាន​ជ័​យ៖​យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​សិ​រឹ​សោភ័ណ​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ​បន្ទាប់ពី​យក​ដែកឆាប​ចាក់​ទៅ​យុវជន​ម្នាក់ទៀត​ដែល​ផឹក​ស៊ី​ជាមួយគ្នា​នៅ​ក្នង​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ជាមួយគ្នា​ដែល​បណ្តាលអោយ​របួសធ្ងន់​កាលពី​យប់​ម៉ោង​10​ថ្ងៃ​ទឹIMG_6220​29​មិថុនា​2015​។​លោក ស៊ី សុជាតិ អធិការនគរបាល​ក្រុង​សិរីសោភ័ណ​បានអោយដឹងថា​មូល​ហេតុដែល​នាំអោយមាន​អំពើ​ហឹ​ង្សា​ចាក់​គ្នា​កើត​ទ្បើង​នេះ​គឺ​ដំបូង​ទ្បើ​យ​ទាំង​ជនរងគ្រោះ​និង​ជនសង្ស័យ​និង​អ្នករត់ម៉ូតូឌុប​ដទៃ​ទៀក​ផឹក​ស៊ី​នៅក្នុង​បរិវេណ​បេន​ទ្បាន​ចាស់​ខេត្តបន្ទាយមានជ័យ​។​លុះ​ពេល​ផឹក​សី​ុ​បាន​បន្តិច​ជនសង្ស័យ ឈ្មោះ​សារាយ សាំង ភេទ ប្រុស​អាយុ​29​ឆ្នាំ​បាន​រើស​បាន​កូនសោ​ម៉ូតូ​របស់​ឈ្មោះ​ម៉ាប់​ដែល​បាន​បាត់​តែ​ជនសង្ស័យ​មិន​ព្រមអោយ​ទោះបីជា​ម្ចាស់​សោ​អោយ​លុយ​1​ម៉ឺន​រៀល​ក៍​មិនអោយ​ដោយ​និយាយថា​ខ្លួនគេ​ជា​អ្នក​រើស​បានគេច​ង់​ក្រវែង​ចោល​ក៍បាន​និយាយ​រួច​ជនសង្ស័យ​បំរុង​បើក​ម៉ូតូ​ចេញ​ក៍​ជនរងគ្រោះ​ឈ្មោះ​គង់ ធា​ហៅ​ធូ​ដែល​មិនមែនជា​ម្ចាស់​សោរ​ម៉ូតូ​បាន​ទៅ​កាក់​មិនអោយ​បើក​ម៉ូតូ​ចេញ​ក៍​ប្រតាយប្រតប់​គ្នា​ដណ្តើម​សោរ​ម៉ូតូ​ធ្វើ​អោយឈ្មោះ​សារាយ សាំង​យក​ដែកឆាប​ចាក់​លើ​ឈ្មោះ​គង់ ធា​ចំពោះ​ខាងឆ្វេង​របួសធ្ងន់​បញ្ជូន​បន្ទាន់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មង្គល​បូរី​។​IMG_6221
ក្រោយ​កើតហេតុ​ភ្លាមៗ​ដោយមាន​ការសម្របសម្រួល​ពី​លោក ផាន់ ភិរម្យ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​ក៍បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញជូនមក​អធិការ​ក្រុង​។​
លោក​បាន​បន្ត​អោយដឹងទៀតថា​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​និង​បញ្ជូនទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​បន្តទៅ​តុលាការ​បន្ទាប់ពី​កសាង​សំណុំរឿង​រួច​៕FullSizeRender