សាកសព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ព្រៃរនាម​

0

កំពង់ចាម៖​សង្ស័យ​ជនរងគ្រោះ​​ត្រូវគេ​សម្លាប់ នៅ​កន្លែង​ផ្សេង​ហើយ​ដឹក​តាម​រថយន្ត​យកមក​ទម្លាក់ចោល​​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​6 និង​30 នាទី​ព្រឹក​
​ថ្ងៃទី​30 មិថុនា ឆ្នាំ​2015 ស្ថិតនៅ​ចំណុច​ក្នុង​ព្រៃរនាម ខាងលិច​ស្ពាន​មាត់​ឃ្មង់IMG-20150630-WA0126​ចំងាយ 800 ម៉ែត្រ​ក្នុងភូមិ​សាស្ត្រ ភូមិ​ទួល​វិ​ហ៊ា ឃុំ​ជី​រោ ទី​2 ស្រុក​ត្បូងឃ្មុំ​
​ខេត្ត​ត្បូងឃ្មុំ​។​​លោក​វរសេនីយ៍ត្រី ឡុង សារិន អធិការរង​ស្រុក​ត្បូងឃ្មុំ​បាន​ប្រាប់ថា នៅ​ព្រឹក​
​កើតហេតុ​សាកសព​ជន​រង គ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដើររក​ជីក​ត្រពាំង​ឫស្សី​
​បាន​ប្រទះឃើញ​នៅក្នុង​ព្រៃរនាម​ចំណុចកើតហេតុ​ហើយ​បាន​ប្តឹង ដល់​សមត្ថកិច្ច​
​បន្ទាប់ពី​ទទួល​ព័ត៌មាន​នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​អធិការដ្ឋាន ស្រុក​បាន​សហការ
​ជាមួយ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះ​ពិនិត្យ​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​មាន​អាយុ​
​ប្រហែល​40 ឆ្នាំ​បាន​រងរបួស​ជាច្រើន​កន្លែង​នៅ​ផ្នែក​ក្បាល​និង​មាន​ដាន​ស្នាមIMG-20150630-WA0123
​កង់​រថយន្ត តូច​លើ​ចិញ្ចើមផ្លូវ​ពាក់ព័ន្ធ​នឹង​ផ្លូវ​ចូលទៅ​កាន់​ទីកន្លែង​សាកសព​ហើយ
​បន្ទាប់ពី​ពិនិត្យ​រួច​សាកសព​ជន​ត្រូវ សមត្ថកិច្ច​ជំនាញ​សន្និដ្ឋានថា​ជនរងគ្រោះ​
​ត្រូវគេ​សម្លាប់​នៅ​កន្លែង​ផ្សេង ហើយ​ដឹក​តាម​រថយន្ត​យកមក​ទម្លាក់ចោល​នៅ​
​កន្លែងកើតហេតុ​។​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពង់​ស្រាវជ្រាវ​ស៊ើបអង្កេត​ដើម្បី​វែកមុខ​និង​ចាប់​
​ជនដៃដល់​ដែលជា​ឃាតករ យកមក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់​៕​