ប្រជាពលរដ្នក្នុងស្រុកស្ទោងមួយចំនួនខ្វះការយល់ដឹងរឿងសំរាម និងបរិស្ថាន

0

កំពង់ធំ ៖ ប្រជាពលរដ្នក្នុងស្រុកស្ទោងមួយចំនួនតូចដែលលក់ដូរនៅតាមចិញ្ចើមថ្នល់ជាតិ តាមផ្ទះ តាមផ្លូវលំ ជាពិសេសតាមហាងបាយ ហាងកាហ្វេ ខ្វះការយល់ដឹងរឿងពីបរិស្ថានពួកគាត់យកសំរាមកាកសំណល់ផ្ទះបាយរបស់គាត់ទៅចោលតាមប្រឡាយទឹកសាលាImage7ដំណាក់តាតេន ដែលស្ថិតនៅក្នុងភូមិកំពង់ចិនត្បូង ឃុំកំពង់ចិនត្បូង ក្នុងស្រុកស្ទោងធ្វើអោយកក់ស្ទះចរន្ដទឹកសំរាប់រំដោះទឹកចេញពីស្រុកស្ទោងនិងជាប្រឡាយទឹកសំរាប់ធ្វើស្រែ បង្កអោយខូចបរិស្ថាន ជះខ្លិនស្អុយប៉ះពាលសុខភាពប្រជាពលរដ្នដែលរស់នៅទីនោះយ៉ាងខ្លាំង រួចហើយដាក់បន្ទុកលើអ្នកម៉ៅការផាស៊ីផ្សារថាមិនដឹកសំរាមចេញ ហើយពេលខ្លះយកសំរាមទៅចោលពាលវាលពេលកាលគ្មានអនាម័យ តែបើតាមការចុះពិនិត្យជាក់ស្ដែងនៅក្នុងបរិវេណផ្សារស្ទោងមានការដឹកជញ្ចូនសំរាមអស់ពុំមានសល់នោះទេ។ ពាក់ព័ន្ធទៅនិងការចោតប្រកាន់នេះ លោក នង ស៊ី ថា ប្រធានម៉ៅការផាស៊ីផ្សារស្ទោង បានប្រាប់អោយដឹងថា ចំពោះសំរាមក្នុងផ្សារស្ទោងលោកបានអោយកម្មករដឹកចេញអស់រាងរាល់ល្ងាចពុំដែលImage9មានសល់ទេចំពោះសំរាមក្នុងផ្សារនោះលើកលែងតែសំរាមតាមផ្ទះ តាមហាងនានាក្នុងស្រុកស្ទោង លោកពុំបានប្រមូលសំរាមទេ ព្រោះពួកគេមិនបានបង់លុយអោយខ្ញុំ ហើយក៏អាចយកមិនបានដែរ ចំពោះសំរាមខ្ញុំប្រមូលទៅមានកន្លែងស្ដុប ៣កន្លែងដោយជីកស្រះជំរៅ៥ម៉ែត្រ និងដុតកំទេចចោលរាល់ថ្ងៃ ពុំបានចោលរាយប៉ាយទេ។ក្នុងនោះដែរ លោក ព្រឹមរដ្ឋា អភិបាលស្រុកស្ទោង បានមានប្រសាសន៍ថាចំពោះសំរាមក្នុងផ្សារគឺគេប្រមូលតែក្នុងផ្សារទេពុំបានប្រមូលតាមហាង តាមផ្ទះទេ ហើយក៏ពុំមានក្រុមហ៊ុន ម៉ៅការដឹកសំរាម ប្រមូលសំរាមដែរក្នុងស្រុកស្ទោងឥឡូវនេះ ទើបធ្វើអោយប្រជាពលរដ្នមួយចំនួនតូចខ្វះការយល់ដឹង យកសំរាមទៅចោល នៅតាមប្រឡាយទឹកបែបនេះបង្ករអោយខូចបរិស្ថាន ជះខ្លិនស្អុយអាសោជ មិនត្រឹមតែប៉ះពាលសុខភាពមនុស្សទេ ចំសត្វពាហនេះ គោក្របី ក៏ឈឺងាប់ ដោយសារផឹកទឹកនេះក្នុងនោះដែរលោកសុំ សំណូមពរអោយប្រជាពលរដ្នក្នុងស្រុកស្ទោងទាំងអស់កែតំរូវឡើងវិញចំពោះរឿងសំរាមនេះវិញ៕Image17