អាវុធហត្ថ​ខេត្តសៀមរាប ចាប់​រថយន្ត​ដឹកឈើ​គ្រញូង​១​គ្រឿង​បញ្ជូន​អោយ​មេព្រៃ​

0

​ខេត្តសៀមរាប​៖ រថយន្ត​ដឹកឈើ​គ្រញូង​១​គ្រឿង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បង្ក្រាបបាន​។​ហេតុ​ការបង្ក្រាប​នេះ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់នា​ថ្ងៃទី​០៣​ខែកក្កដា​ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​ចំការចេក ឃុំ​ស្នែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្ត635715467727484776សៀមរាប​។​
មន្ត្រី​អាវុធហត្ថ​ខេត្ត​បានអោយ​ដឹក​ថា ក្នុងការ​ប្រ​ត្តិ​ប​ត្តិ​ការបង្ក្រាប​លើ​រថយន្ត​ដឹកឈើ​គ្រញូង​នេះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ប្រើ​រថយន្ត​ចំនួន​២​គ្រឿង​និង​កម្លាំង​ចំនួន​៦​នាក់​ទើប​ចាប់​រថយន្ត​នោះបាន​។​មន្ត្រី​ដដែល​បាន​បន្តថា រថយន្ត​ដឹកឈើ​គ្រញូង​ដែល​បង្ក្រាបបាន​ចំនួន​១​គ្រឿង​ម៉ាក តូ​យូ​តា ហាយ​លេន​ដ​រ័ ព​ណ៏​ទឹកប្រាក់​(​បឹ​ត​ស្គ​ត់ព​ណ៏​ស​)​សេរី​ឆ្នាំ​២០០២​ពាក់​ស្លាក​លេខ ភ្នំពេញ​២AA ៩៨៨៤ ។635715467853570299
ចំណែក​ឈើ​គ្រញូង​មាន​ចំនួន​(២០២​ដុំ​)​ស្មើ​និង​(៦៥៥​គឺ​ឡូ​ក្រាម​)​រថយន្ត​រក្សាទុក​នៅ​ទី​បញ្ជារ​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​។​ដោយឡែក​ឈើ​គ្រញូង​បាន​អនុវត្តតាម​និតិ​វិធី​និង​បន្ទាប់មក​បាន​បញ្ជូន​អោយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រលាញ់​នៅវេលា​ម៉ោង​១៧​និង​០០​នាទី​រសៀល​ថ្ងៃទី​០៣​ខែកក្កដា​ឆ្នាំ​២០១៥ ៕635715467562209192 635715467793668269​ដោយ ខេង ឧ​ត្ត​ម