លោកគោស៊ុំសារឿតបានប្រគល់សម្ភារះបរិក្ខាពេទ្យដែលមានតំលៃ១៥មឺុនដុល្លាទៅឲ្យមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ

0

ខេត្តបន្ទាយមានជ័យ ៖ សម្ភារះបរិក្ខាពេទ្យមានចំនួន៣៦មុខស្មើរនិងចំនួន៦៨៧កេះដែលមានតំលៃគិតជាទឹកប្រាក់មានចំនួន១៥មុឺនដុល្លាដែលជាអំណោយដ៏ថ្លៃថ្លារបស់ឱសថការី ទូចមរកត៌ សប្បុរសជននៅប្រទេសបារាំងតាមរយះលោក គោស៊ុំសារឿតអភិបាលខេត្តបន្ទាយimage (2)មានជ័យត្រូវបានប្រគល់ទៅឲ្យមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះនៅព្រឹកថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៥នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ នៅភូមិជប់ ឃុំជប់វា៉រី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ពិធីប្រគល់សម្ភារះបរិក្ខាទេព្យទៅឲ្យមន្ទីពេទ្យនោះចូលរួម លោកគោស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកលីសុវណ្ណារិទ្ធអភិបាលស្រុកព្រះនេត្រព្រះ លោកវេជ្ជបណ្ឌិត កែវសុភ័ត្រាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីអ្នកមុខអ្នកការនិងប្រជាពលរដ្ឋជាច្រើននាក់ទៀតបានចូលរួមក្នុងពិធីនេះផងដែរ។លោកវេជ្ជបណ្ឌិត កែវសុភ័ត្រាបានមានប្រសាសន៍ថាថ្ងៃនេះលោកតំណាងឲ្យមន្ទីរពេទ្យបង្អែកស្រុកព្រះមាកិត្តិយសបានមកទទួលនូវសម្ភារះបរិ ក្ខាពេទ្យដែលជាអំណោយដ៏ថ្លៃថ្លារបស់ឨសថការី ទូចមរកត៌ សប្បុរសជននៅប្រទេសបារាំងតាមរយះលោក គោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យដើម្បីចូលរួមimage (3)ថែរក្សា សុខភាពនិងបំរើសេវាសុខភាពជូនប្រជាពលរដ្ឋទូទៅប្រកបដោយប្រសិទ្ធភាពនិងសុខភាពខ្ពស់។លោកបានបន្តទៀតថាមន្ត្រីរមន្ទីពេទ្យនៅស្រុកព្រះនេត្រព្រះនេះមានចំនួន១០៥នាក់ស្រី៤៤នាក់វេជ្ជបណ្ឌិតមានចំនួន៣នាក់គ្រូពេទ្យមានចំនួន២នាក់កំពុងសំរាកទំនេគ្មានបៀវត្សចំនួន២នាក់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមានមន្ទីរពេទ្យបង្អែក១កន្លែងមានមណ្ឌលសុខភាពចំនួន៤កន្លែងមានអ្នកជម្ងឺសំរាកព្យាបាលនៅមន្ទីរពេទ្យចំនួន២៧នាក់។លោកគោស៊ុំសារឿតក៏បានមានប្រសាសន៍ដែរថាលោកសូមថ្លែងអំណគុណដ៏ថ្លៃថ្លារបស់ឨសថការីទូចមរកត៌សប្បុរសជនដែលរស់នៅប្រទេសបារាំងដែលបានផ្តល់ជាសម្ភារះបិក្ខាពេទ្យយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានតំលៃរហូតដល់១៥មឺុនដុល្លាជូនដល់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះដែលកំពុងតែជួបប្រទះខ្វះខាតនៅសម្ភារះបរិក្ខាពេទ្យនេះយ៉ាងខ្លាំងដែលប្រជាពលរដ្ឋរស់នៅតាមជនបទកំពុងត្រូវការបរិក្ខាពេទ្យនេះជាចាំបាច់ណាស់សំរាប់ប្រជាពលរដ្ឋដែលរស់នៅជនបទនេះ។លោកគោស៊ុំសារឿតបានជូនពរលោកឨសថការី ទូចមរកត៌សប្បុរសជននៅប្រទេសបារាំងពេលវិលត្រឡប់ទៅលំនៅដ្ឋានវិញសូមឲ្យជួបនិងតែសេចក្តីសុខនិងសេក្តីចំរើននិងអាយុយឺុនយូរ៕image (4) image (1)