រថយន្ត​ដឹកឈើ​ក្រញូង​បើក​បុក​រថយន្ត​លោក ជេ​ត វណ្ណៈ ទាំង​កម្រោល​

0

ខេត្តព្រះវិហារ ៖ ​កាលពី​វេលា​ម៉ោង​៤ ជិត​ភ្លឺ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៤ នៅមុខ​ភោជនីយដ្ឋាន​ចំការ​ឬ​ស្សី ស្ថិតនៅ​ភូមិ​ស្ថាពរ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​បណ្តាលមកពី​រថយន្ត​សេរី ៩១​ស្វិត​របស់លោក​អនុសេនីយ៍ទោ ជេ​ត វណ្ណៈ នាយការិយាល័យ​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ខ្ទេច​មុខ​ផ្នែក​ខាងស្តាំ​ដោយសារ​រថយន្ត​ដឹកឈើ​ក្រញូង ១​គ្រឿង​ម៉ាក​កាមរី​សេរី​៩៣ ពណ៍​ស​បើក​បុក ។ ​

លោក​អនុសេនីយ៍ទោ ជេ​ត វណ្ណៈ បាន​ឲ្យ​ដឹងថាៈ នៅវេលា​ម៉ោង​ខាងលើ​លោក​បាន​បើករថយន្ត​របស់លោក​ចេញពី​ទីបញ្ជាការ​គោលបំណង​ទៅផ្ទះ​នៅ​ភូមិ​.​ឃុំ​ខាងលើ តែ​ពេលមកដល់​ចំនុចកើតហេតុ​ដែលជា​ចំណុច​ផ្លូវ​កោង រថយន្ត​ដឹកឈើ​ក្រញូង​បើក​យ៉ាង​លឿន​បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​មក​បុក​រថយន្ត​លោក​ខ្ទេច​មុខ​មួយ​ចំហៀង ចំណែក​រថយន្ត​ដឹកឈើ​ក្រញូង​បាន​ជ្រុល​ធ្លាក់​ពីលើ​ផ្លូវ​ទៅមុខ​លែងរួច ។

រីឯ​តៃកុង​ឡាន​ដឹកឈើ​នោះបាន​បើកទ្វា​រត់​បាត់ស្រមោល ។ លោក​អនុសេនីយ៍ទោ ជេ​ត វណ្ណៈ បាន​បន្តថាៈ ក្រោយពី​កើតហេតុ​លោក​បាន​ចុះ​ពិនិត្យ​មើលឃើញ​ក្នុង​រថយន្ត​ផ្ទុក​ឈើ​ក្រញូង​ពេញ​ទើប​លោក​ទូរស័ព្ទ​ទៅ​លោក អ៊ិត ភូម្រា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ យក​រថយន្តស្ទូច​យក​រថយន្ត​ដឹកឈើ​នោះ​ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។​

​គួរកត់សំគាល់​ផងដែរ​ថាៈ ឈើ​ក្រញូង​ត្រូវបាន​ពួក​ឈ្មួញ​ដឹក​ចេញពី​ស្រុក​ជាំ​ក្សាន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ មកដល់​ព្រំប្រទល់​ខេត្តកំពង់ធំ​មាន​ចំងាយ​ផ្លូវ​ជិត​២០០​គីឡូម៉ែត្រ បើ​ពិនិត្យមើល​ពី​ក្រុម​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​វិញ​មាន​រាប់សិប​កន្លែង ហេតុអ្វី​រថយន្ត​ដឹកឈើ​ក្រញូង​ទៅមក​បាន​ស្រួល​ដោយ​ពុំមាន​រំខាន​ពី​សមត្ថកិច្ច​ឡើយ ។ ដោយឡែក​រថយន្ត​ដឹកឈើ​ក្រញូង​ខាងលើ​បើ​ពុំមាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ទេ នោះ​ប្រហែល​ទៅដល់​ខេត្តកំពង់ចាម​បាត់ទៅហើយ ។

ដោយ  ឈឿង ចាន់DSCN5422 DSCN5420