ពី​ធី​តាំង​ពិ​ពណ៌​ផលិតផល​មិត្តភាព​កម្ពុជា ថៃ នៅ​ខេត្តកំពង់ធំ ដើម្បី​ពង្រីក​សេដ្ឋកិច្ច

0

​កំពង់ធំ​៖ ដើម្បី​ជម្រុញ​ឲ្យ​ផលិតផល​ចរាចរណ៍ ក្នុង​សហគមន៍​អាស៊ាន ចាំបាច់​ត្រូវការ​ពង្រីក​ចំណង់មិត្តភាព រវាង​ខេត្ត និង​ខេត្ត ដោយមាន​ការទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពី និង​ពង្រឹងគុណភាព រក្សា​នូវ​បរិមាណ​ផលិតផល​ក្នុងស្រុក ដើម្បី​នាំចេញ​ទៅ​ទីផ្សារសេរី ដោយឡែក​ការ​ប្រារព្វ​ពិធី​តាំង​ពិ​ពណ៌​កម្ពុជា ថៃ ក្នុង​គោលបំណង​ជា​ស្ពាន មួយ​ប្រាប់​ពី​ផលិតផល​ក្នុងស្រុក​ឲ្យ​បានដឹង ហើយ​ត្រៀម​និង​ដាក់​ក្នុង​ទីផ្សារ​ផងដែរ ដោយឡែក​ការតាំង​ពិ​ពណ៌​នេះ ថៃ​មាន​ចំនួន ១៥០​នាក់ និង​កម្ពុជា ២០​នាក់ ស្តង់​តាំង​ពិ​ពណ៌​២០​ស្តង់ ក្នុងនោះ​មាន គ្រឿង​ប្រើប្រាស់​អគ្គីសនី សំលៀកបំពាក់ សម្ភារៈប្រើប្រាស់ អាហារ នំ​។​ល​។IMG_8657
​លោក ស៊​ម រ៉ា​ក់ ជា​អជីវ​ករ​ថៃ បាន​មានប្រសាសន៍ថា លោក​រីករាយ​ខ្លាំងណាស់ នៅពេលដែល​បាន ឃើញ​រដ្ឋបាល ទាំងពី​ប្រទេស កម្ពុជា និង​ថែ​មានការ​រឹតចំណង​សាមគ្គី និង​យកចិត្តទុកដាក់​ចំពោះ អជីវ​ករ​កម្ពុជា​ថៃ បាន​ផ្លាស់ប្តូរ​នូវ ទំនិញ​និង​បទពិសោធន៍ ក្នុងនាម​លោក​ជា​អជីវ​ករ ក៏​ចង់​ឲ្យ​ចំណងមិត្តភាព​នេះ បានយូរ​អង្វែង ហើយ​សុំ​ឲ្យ​រដ្ឋាភិបាល ទាំងពី​ប្រទេស​ផ្តល់​ឳ​កាស​ប្រជាពលរដ្ឋ​ទាំងពី​មានការ​លក់ដូរ​រវាង​ខេត្ត​និង​ខេត្ត​ដើម្បី​ជា​ឳ​កាស​រក​ទីផ្សារ​ផងដែរ និង​ជា​ចំណងមិត្តភាព​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​មុខរបរ​IMG_8655លក់ដូរ និង​សូម​អគុណ​រដ្ឋាភិបាល​ទាំងពីរ​ប្រទេស យកចិត្តទុកដាក់ និង​ផ្តល់​សារៈប្រយោជន៍ ដល់ទី​ផ្សារ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ទាំង​២​ប្រទេស​កាន់តែ​ប្រសើរឡើង ហើយ​ការ​មក​លក់ដូរ​នេះ គឺ​បានទទួល ការស្វាគមន៍ និង​មើលថែរ​ដ៏​ល្អ​ពី​សំណាក់​អាជ្ញាធរ និង​អគុណ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ជួយ​ទិញ​ទំនិញ ក្នុង​ផ្សារ​តាំង​ពិ​ពណ៌​យ៉ាង​សន្ធឹក​ស​ន្ទា​ប់ ជាពិសេស​នោះ​សូម​អគុណ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​អភិបាលរង ព្រមទាំង​កងកម្លាំង​ប៉ូលិស ប៉េ​អ៊ឹម ដែល​បាន​ការពារ​សុ​វត្តិភាព និង​សន្តិសុខ​ល្អ និង​ចង់​ឲ្យ​មាន កម្មវិធី​នេះ​ជា​ញឹក​ញ៉ាប់​។​IMG_8666
​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បានផ្តល់​បទ​សម្ភាស ពាក់​ព័​ន្ឋ​ទៅនឹង​ការ​ពិធី​តាំង​ពិ​ពណ៌​ចំណង មិត្តភាព កម្ពុជា ថៃ ដែល​បាន​ប្រារព្វ​ឡើង​នៅ​រសៀល​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៥ ដែលជា​ចំនុច​ចាប់ផ្តើម បង្ហាញ​ទីផ្សារ​ដល់​អន្តរជាតិ ដែល​បាន​នាំយកមក​លក់​ដល់ដៃ​អ្នកប្រើប្រាស់​ផ្ទាល់ ដែលមាន​តំលៃ​សមរម្យ ដោយ​មិនចាំបាច់​ឆ្លងកាត់​អ្នក​ទី​២ គឺ​ផលិតផល​ថៃ​មក​លក់​ផ្ទាល់ដៃ​អ្នក​បរិភោគ ហើយ​ក្នុងនោះដែរ​យើង​បាន ឳ​កាស​បង្ហាញ​នូវ​ផលិតផល​កម្ពុជា ដែល​បាន​ដាក់តាំង​លក់​ផងដែរ ដើម្បី​ឲ្យ​ភាគី​ថៃ​មើលឃើញ និង​អាចមាន ការទិញ​ដូរ​ទៅ​ថ្ងៃក្រោយ​ទៀត និង​ជា​កិច្ចសហប្រតិបត្តិការ​ដោយផ្ទាល់​រវាង​ខេត្ត​និង​ខេត្ត ។

​ដោយ ផនសុខ ជាតិ​IMG_8646 IMG_8645 IMG_8660