គ្រោះរាំងស្ងួត​នៅ​បន្ទាយមានជ័យ​កសិករ​ដណ្តើម​ទឹក​គ្នា​បូម​សង្គ្រោះ​ស្រូវ​តែ​រៀងៗ​ខ្លួន​

0

​​ខេត្តបន្ទាយមានជ័យ​៖ប្រជាកសិករ ដែលមាន​លទ្ធភាព និង​មាន​ប្រភពទឹក​នៅ​ជិត ដូចជា ប្រឡាយ អូរ បឹងបួរ ឬ​ត្រពាំង​បឹងបួរ​បាន​និយាយថា ពួកខ្លួន​អត់​យោគយល់ ឬ​រង់ចាំ​វេន អត់​ចាំ​ចែក​ទឹក​គ្នា​អី​ទៀត​ទេ គឺ​ត្រូវ​ដណ្តើម​គ្នា​បូមទឹក​ឲ្យ​ឈ្នះ​ដៃ​ហើយ​ដើម្បី​សង្គ្រោះ​ស្រូវ​របស់​រៀងខ្លួនៗ​។ ដីស្រែ​ក្នុងស្រុក​ព្រះនេត្រព្រះ មង្គល​បូរី អូរជ្រៅ និង​ក្រុង​សិរីសោភ័ណ កំពុង​បន្ត​រង​ផលប៉ះពាល់​ដោយសារ​គ្រោះរាំងស្ងួត​យ៉ាងខ្លាំង​វាលស្រែ​ប្រឡាយ​បឹងបួរ​មួយចំនួន​នៅក្នុង​ខេត្តបន្ទាយមានជ័យ​រីង​ហួត​អស់ហើយ​ទឹកភ្លៀង​រលឹម​បន្តបន្ទាប់​រាយប៉ាយ​ក្នុងស្រុក ក្រុង​ទាំង​៩ នៃ​ខេត្តបន្ទាយមានជ័យ មិនអាច​គ្រប់​ដណ្តប់​និង​ស្រោចស្រព​ដំណាំ​ស្រូវ​បង្កើន​រដូវ​ស្រូវប្រាំង​ដើមរដូវ​វស្សា​មិន​ប្រកាន់​រដូវ​ស្រូវ​រដូវវស្សា​របស់​កសិក​រ​បានទេ​។​ផ្ទៃដី​ដំណាំ​ស្រូវ​ក្នុង ៤​ស្រុក​/​ក្រុង គឺ​ស្រុក​ព្រះនេត្រព្រះ មង្គល​បូរី អូរជ្រៅ និង​សិរីសោភ័ណ បាននិងកំពុង​បន្ត​រង​ផលប៉ះពាល់​ជិត​ងាប់​ខូច​ដោយសារ​ជួប​គ្រោះរាំងស្ងួត​នៃ​កូន​រដូវប្រាំង​ក្នុង​រដូវវស្សា​ខែកក្កដា​នេះ​។ គិត​ត្រឹម​ថ្ងៃទី​១៤​កក្កដា ដី​ស្រូវ​ចំនួន ៤៨.៣២៥ ហិច​តា បាន​រង​ផលប៉ះពាល់​។​លោក​ប៉ាង វណ្ណសេដ្ឋ​ប្រធាន​មន្ទី​កសិកម្ម ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹង​ថ្ងៃទី​១៧​កក្កដា​ថា គិត​ត្រឹម​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៥ កន្លងមកនេះ​ការអនុវត្តន៍​បង្កបង្កើន​ផលដំណាំ​ស្រូវ​ធ្វើបាន​ចំនួន ២២៥.៩៨៩ ហិច​តា ស្មើនឹង ៩៤,១៦ ភាគរយ នៃ​ផែនការ ២៤០.០០០ ហិច​តា​។ ក្នុងនោះ មានតែ​ស្រូវពង្រោះ​ប្រភេទ​ឡើង​ទឹកធ្ងន់​កណ្តាល​និង​ស្រាល​ពុំមាន​ស្រូវ​សន្ទូង​ទេ​។​លោក ប៉ាង​វណ្ណា​សេដ្ឋ​បន្តថា​ប៉ុន្តែ​មកទល់​វគ្គ​នេះ​ទឹកភ្លៀង​បន្ត​ធ្លាក់​តិច​។ កម្ពស់​ទឹកភ្លៀង​បន្ត​ទាប​ជាង​imageឆ្នាំទៅ​។ ការបង្កបង្កើន​ផល​ក៏​យឺត​ជាង​ឆ្នាំ​២០១៤ គិត​ក្នុង​រយ​:​ពេល​ដូចគ្នា ចំនួន ៩.២៨៩ ហិច​តា​។​រីឯ​លោក​រុន​សុផាន់​ណា​រ៉ា​ប្រធានការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹងថា​តែ​ឥឡូវនេះ​នៅ​៤​ស្រុក​/​ក្រុង ស្រូវ​កំពុង​រង​ផលប៉ះពាល់​ជិត​ងាប់​ខូច​គឺ​ប្រឈម​ជួប​គ្រោះរាំងស្ងួត សរុប​ចំនួន ៤៨.៣២៥ ហិច​តា​។ គឺមាន​នៅក្នុង ១.​ស្រុក​ព្រះនេត្រព្រះ ២.​ស្រុក​មង្គល​បូរី​។ ស្រុក​ទាំងពីរ​នេះ បាន​ប៉ះពាល់​នៅ​គ្រប់​ឃុំ​តែម្តង​។ ៣.​ស្រុក​អូរជ្រៅ និង​៤.​ក្រុង​សិរីសោភ័ណ​។ ផ្ទៃដី​ស្រែ​រង​ផលប៉ះពាល់ អាច​កើនឡើង ព្រោះ​នៅ​ស្រែ​ជា​កន្លែង​រងគ្រោះ​រាំងស្ងួត​ភាគច្រើន នៅតែ​បន្ត​គ្មាន​ភ្លៀង​ធ្លាក់ចំ​។​ពួកកសិករ និយាយថា បើ​នៅតែ​គ្មាន​ភ្លៀង​ធ្លាក់ ស្រូវ ដែល​រង​ផលប៉ះពាល់​នឹងត្រូវ​ងាប់​ខូច​ស្តារ​មិន​បានទេ​។​ពួកគេ​ស្នើសុំ​ដល់​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្ត សុំ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់ និង​ទឹក​សម្រាប់​បូម​បញ្ចូល​ស្រូវ​ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត​ទាំងនោះ​ផង​៕image (1)