​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់​ឲ្យ​ដឹងថា​ឆ្នាំនេះ​ប្រជាពលរដ្ឋ​បង្ករ​បង្កើន​ផល​ក្នុង​រដូវវស្សា​មានកា​កើន​ជា​ឆ្នាំមុន​បើ​ប្រៀបធៀប​មកដល់​ខែកក្កដា​នេះ​ដូចគ្នា​

0

 

​ពោធិ៍សាត់ ៖ មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ប្រជាកសិករ​ឆ្នាំនេះ​បាន​បង្ករ​បង្កើន​ផលដំណាំ​ស្រូវ​បាន​ច្រើនជាង​ឆ្នាំមុន​ប្រមាណ​ជាជាង​៤.០០​ហិតា ស្មើរ​និង​៦៦%​ហើយ នេះ​បើ​ប្រៀបធៀប​ក្នុង​រដូវ​បង្ករ​បង្កើន​ផល​ខែ​កក្ដ​ដា ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤ តែ​ឆ្នាំ​២០១៥​មកដល់​ខែ​កក្ដ​ដា ដូចគ្នានេះ​ពលរដ្ឋ​ប្ដូរ​ទិសដៅ​ក្នុងការ​បង្ករ​បង្កើន​ធ្វើជា​ស្រូវពង្រោះ​ច្រើនជាង​សន្ទូង​។​លោក ឡាយ វិ​សិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់​បាន​ប្រាប់​អ្នកយកព័ត៌មាន​ដឹងថា កត្តា​ដែល​ប្រជាកសិករ​អនុវត្តន៍​ដើម្បី​បង្ករ​បង្កើន​ផល​ស្រូវ​កើន​ជាង​ឆ្នាំ​មុននេះ គឺ​ដោយសា​តែ​ទាក់ទង​ទៅនឹង​អាកាសធាតុ​ពីព្រោះ​ឆ្នាំនេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ដើមរដូវ ទើប​ប្រជាពលរដ្ឋ​បង្ករ​image (4)បង្កើន​ផល​ប្ដូរ​ពី​កា​ជ្រើសរើស​របស់​ពួកគាត់​ពី​ដំណាំ​ស្រូវ​សន្ទូង​ទៅជា​ដំណាំ​ស្រូវ​ជា​របៀប​ពង្រោះ​វិញ​។ លោក​បន្តថា​ឆ្នាំនេះ​កសិករ​ដែល​កំពង់​មមាញឹក​បង្ករ​បង្កើន​ផលដំណាំ​ស្រូវ​ទូទាំង​ខេត្ត​នោះ​គឺ​ភ្ជួរ​រាស់​បាន​ចំនួន ៨១.៤៨៦ ហិតា ក្នុងនោះ​សាប​បាន​ចំនួន ១.៧៣២ ហិតា ស្ទូង​បាន​ចំនួន ១.៤៩០​ហិតា និង​ធ្វើ​ស្រូវ​ព​ង្រួ​សបាន​ចំនួន ៦៦ ២៣០ ហិតា ស្មើរ​នឹង​៦៦% គឺ​ឆ្នាំ​២០១៥​នេះ​គិត​ត្រឹម ខែ​កក្ដ​ដា ដូចគ្នា​និង​ឆ្នាំ​២០១៤ មានកា​កើនឡើង​ជាង​៤.០០០ ហិតា​តែ​ឆ្នាំនេះ​កសិករ​ធ្វើ​ស្រូវ​ព​ង្រួ​ស​ច្រើនជាង​ឆ្នាំមុន​។​image (2)

​លោក វិ​សិទ្ធិ ក៍បាន​បន្តថា​ឆ្នាំនេះ​ប្រជាកសិករ​យើង​ក៍បាន​ប្រឈមមុខ​នៅលើ​ផ្ទៃដី​ដែល​កំពង់​ជួប​បញ្ហា​រាំងស្ងួត​ចំនួន ២៤.៨៤៨ ហិតា​ដែរ ក្នុង​នោះបាន​រង​ផល​ការប៉ះពាល់​ចំនួន ១៣.៥៣២ ហិតា បើ​ប្រៀបធៀប​នៃ​កា​រង​ផលប៉ះពាល់​គឺ​ធ្ងន់ធ្ងរ​ក្នុង​ខែ​កក្ដ​ដា​ឆ្នាំ​២០១៥​នេះ ជាង​ឆ្នាំ​២០១៤​ខែ​កក្ដ​ដា​ដូចគ្នា ប្រមាណ​ជា​៤.០០០ ហិតា​។​លោក​ឲ្យ​ដឹង​ទៀតថា​ស្រុក​ដែល​បង្ករ​បង្កើន​ផល​ស្រូវ​បាន​ច្រើនជាងគេ​នោះ​គី​នៅ​ខាង​ស្រុក​បាន​ហើយ​បន្ទាប់មកទៀត​គឺ​ស្រុក​កណ្ដៀង ដោយ​ពួកគាត់​ភាគច្រើន​ជា​អ្នកបង្ករ​បង្កើន​ផល​ពឹងផ្អែក​សេដ្ឋកិច្ច​លើ​ដំណាំ​ស្រូវ​នេះ​ច្រើន ណាមួយ​ទទួលបាន​អំណោយ​ទឹកភ្លៀង​ធ្លាក់​ច្រើន​ផង​គួបផ្សំ​នឹង​ប្រព័ន្ធ​ស្រោច​ស្រ​ព្វ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​លោក​បានក៍​សាង​ប្រព័ន្ធ​ធា​សាស្ត្រ​នេះ​ផងដែរ​។ ចំណែក​ខាង​ស្រុក​ក្រគរ​វិញ​ប្រជាពលរដ្ឋ​ក៍បាន​កំពុង​ភ្ជួ​រាស់​ដក​ស្ទូង​បាន​ច្រើន​ដែរ​ជាពិសេស​គឺ​នៅ​បណ្ដា​ឃុំ​មួយចំនួន​ដែលមាន​ភ្លៀង​ធ្លាក់​ច្រើន​និង​តំបន់​ដែលមាន​ប្រព័ន្ធ​ស្រោច​ស្រ​ព្វ​ច្រើន​ដូចជា​ឃុំ​ត្នោតជុំ ឃុំ​បឹង​កន្ទួត ឃុំ​អូ​សណ្ដាន់ ឃុំ​ស្វាយស និង​ឃុំ​ឈើ​តុំ​។​image (1)
​លោក ឡាយ វិ​សិទ្ធ ក៍​បានបញ្ជាក់​ផងដែរ​ថា ខាង​មន្ទី​កសិកម្ម​ខេត្ត​យើង​បាន​ឲ្យ​មន្ត្រី​មូលដ្ឋាន​ចុះ​ព​ន្លឿ​ន​ដាស់តឿន​កសិករ​ឲ្យ​ពួកគាត់​ខិតខំ​បង្ករ​បង្កើន​ផល​ឲ្យ​បាន​ច្រើន​នៅ​រដូវ​ធ្វើស្រែ​ដើមឆ្នាំ​២០១៥​នេះ ពីព្រោះ​ឆ្នាំនេះ​ភ្លៀង​បាន​ធ្លាក់​ច្រើន​រាយ​បា​៉​យ​នៅ​ដើមឆ្នាំ ហើយ​មានកា​រអាក់រអួល​តាម​បណ្ដា​ស្រុក​ក្រុង​មួយចំនួន​ទើប​ធ្វើ​ឲ្យ​ប្រជាកសិករ​នាំគ្នា​ងា​ក់មក​បង្ករ​បង្កើន​ផលដំណាំ​ស្រូវ​បែប​ព​ង្រួ​ស​វិញ ព្រោះ​វា​មិនមាន​ភ្លៀង​ធ្លាក់​ញឹកញាប់​ក៍​មិនមាន​បញ្ហា​ខូចខាត​ធ្ងន់ធ្ងរ​ដែរ​។