សាខា​កាំកុងត្រូល​ខេត្តសៀមរាប ចុះ​អប់រំ​អាជីវករ ស្តីពី​ការពិនិត្យ​ទទួល​ប្រភេទ​ចំណីអាហារ​វេច​ខ្ចប់​រួច

0

​ ​
​ខេត្តសៀមរាប៖ លោក ព្រហ្ម ដូលី​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​និយាយ​ឲ្យ​ដឹងថា ៖ ប្រភេទ​ចំណីអាហារ​វេច​ខ្ចប់​រួច ដូចជា​គ្រឿង​កំប៉ុង ចំណីអាហារ​វរ​ច​ខ្ចប់​ដោយ​ថង់​ផ្លា​ស្ទី​ច​ជាដើម មាន​បញ្ហា​ប្រឈម​ជាង​ប្រភេទ​អាហារ​ច្រក​កែវ​និង​ច្រក​ដប ក៏ប៉ុន្តែ​ការថែរក្សា​ទុក​មិនបាន​ល្អ និង ចំណីអាហារ​វេច​ខ្ចប់​រួច​គ្រប់​ប្រភេទ វា​មាន​បញ្ហា​បង្ករ​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​ដូចគ្នា ក្នុងករណី​ដែល​ទំនិញ​ម្ហូបអាហារ​វេច​ខ្ចប់​រួច​ទាំងនោះ ផុត​កាល​បរ​ច្ឆេ​តនៃ​ការប្រើប្រាស់ ។លោក ព្រហ្ម ដាលីន បានលើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​ខណៈពេលដែល​ម​ន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត រួម​កិច្ចសហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ចុះ​AA120801.MXF.Still001បំពេញការងារ​នៅ​ផ្សារ​ទីប្រជុំជន​ស្រុក​ក្រឡាញ់ កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​ទី​៤ ខែកក្កដា កន្លងទៅនេះ ។ លោក​បាន​បញ្ជាក់ថា ៖ គឺ​ស្ថិតក្នុង​គោលការណ៍​ជា​ចម្បង សំដៅ​ទៅលើ​ការផ្សព្វផ្សាយ​អប់រំ​ចំពោះ​អាជីវករ ឲ្យ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សុខភាព​របស់​អតិថិជន ដោយ​ទី​១ គឺ​ការ​ពិនិត្យមើល​កាលបរិច្ឆេត​នៃ​ការប្រើប្រាស់ មិនត្រូវ​ដាក់តាំង​លក់​ចំណី​ម្ហូបអាហារ​ណា​ដែល​ហួស​សុពលភាព​នៃ​ការប្រើប្រាស់​នោះឡើយ ម្ហូបអាហារ​ដែល​ច្រក​កំប៉ុង​ទទួលរង​ការប៉ះទង្គិច បណ្តាល​ឲ្យ​កំពិត​នោះ គឺ​មិន​គប្បី​ត្រូវបាន​ប្រើប្រាស់​នោះឡើយ ។
នៅក្នុង​បេសកកម្ម​ត្រួតពិនិត្យ​នេះ លោក ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​វាយតម្លៃថា ៖ អាជីវករ​លក់ដូរ​គ្រឿង​កំប៉ុង ចំណី​ម្ហូបអាហារ​វេច​ខ្ចប់​រួច​នៅ​ផ្សារ​ស្រុក​ក្រឡាញ់​នេះ ថ្វីបើ​គ្រាន់តែ​ជាទី​ប្រជុំជន ក៏ប៉ុន្តែ​ពួកគាត់​មានការ​យល់ដឹង​ច្រើន អំពី​ការត្រួតពិនិត្យ កាល​បរិ​ច្ឆ​តនៃ​ការប្រើប្រាស់​លើ​ទំនិញ​របស់​ពួកគាត់ ក៏ប៉ុន្តែ​អ្វី​នៅតែ​ជាការ​ព្រួយបារម្ភ​នោះ គឺ​ទីតាំង​ស្តុក​ទុក​ទំនិញ​ទាំងនោះ មិនបាន​សមស្រប​នៅឡើយ ព្រោះថា កាលបរិច្ឆេត​កំណត់​រយៈពេល​នៃ​AA112901.MXF.Still001ការប្រើប្រាស់​ទំនិញ​ទាំងនោះ គឺ​វា​មាន​ល័​ក្ខ​ខ័​ណ​អាកាសធាតុ​ផងដែរ ដូច្នេះ​បើ​នៅក្នុង​ទីតាំង​រក្សាទុក​ទំនិញ​ទាំងនោះ ពុំ​សមស្រប​ទេនោះ ទំនិញ​ទាំងនោះ​នឹង​អាច​ខូចគុណភាព មុនពេល​កំណត់ នៃ​កាលបរិច្ឆេត​ប្រើប្រាស់ ហើយ​ទំនិញ​ទាំងនោះ​នឹង​អាច​បង្ក​គ្រោះថ្នាក់​សុខភាព​ដល់​អ្នក​បរិភោគ ៕