​​ស្រូវ​ក្នុង​ស្រែ​៣៣០​ហិកតា​កំពុង​បូមទឹក​សង្គ្រោះ លើដី​ស្រែ​ដែល​ធ្វើបាន​២២.២៩៩​ហិកតា​ ​ដែល​កំពុង​ខ្វះ​ទឹក​នៅក្នុង​ខេត្តកំពង់ឆ្នាំង​

0

​ខេត្តកំពង់ឆ្នាំង​៖​នៅក្នុង​សប្តាហ៍​នេះ​ភាពរាំងស្ងួត​ក្នុង​រដូវ​ធ្វើ​ស្រែវស្សា បានធ្វើអោយ​ប្រជាកសិករ​មាន​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង ជាក់ស្តែង​មន្ទីរ​ធនធានទឹក​ខេត្ត និង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បាននិងកំពុង​សហកា​រ​គ្នា​ដាក់​ម៉ាស៊ីនបូមទឹក សង្គ្រោះ​ស្រូវ​ចំនួន​៣៣០​ហិកតា លើដី​ស្រែ​ចំនួន​ជាង​២​ម៉ឺន​ហិកតា​ដែល​ប្រជាកសិករ​បានធ្វើ​ហើយ​កំពុង​ខ្វះ​ទឹក​៨០% នៅក្នុង​ខេត្តកំពង់ឆ្នាំង​។​​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​អោយដឹង​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥​នេះ​ថា​៖​នៅក្នុង​រដូវវស្សា​គិត​មកដល់​ថ្ងៃនេះ ប្រជាកសិករ​ក្នុង​ខេត្តកំពង់ឆ្នាំង​ធ្វើស្រែ​បាន​ចំនួន​២២.២២៩​ហិកតា លើ​ផ្ទៃដី​សរុប ១២១.៨០០​ហិកតា គឺ​យឺតយ៉ាវ​ជា​ឆ្នាំមុន​ដោយសារតែ​អត់​ទឹក​។​​ដោយឡែក​នៅក្នុង​សប្តាហ៍​នេះ មន្ទីរ​កសិកម្ម​ខេត្ត សហការ​DSC06966ជាមួយ​មន្ទីរ​ធនធានទឹក​ខេត្ត កំពុង​នាំគ្នា​ចុះ​ដាក់​ម៉ាស៊ីនបូមទឹក​សង្គ្រោះ​ស្រូវ​នៅតាម​បណ្តារ​ឃុំ ស្រុក ដែលមាន​ប្រភពទឹក​ចំនួន​៣៣០​ហិកតា លើដី​ស្រែ​ចំនួន ៨១៦​ហិកតា​ដែរ​រង​ផលប៉ះពាល់​ខ្លាំង ដែល​ក្នុងនោះ​ជួយសង្គ្រោះ​នៅក្នុង​ឃុំ​តាំងក្រសាំង ១៣០​ហិកតា​បូមទឹក​ពី​ទំនប់​តាំងក្រសាំង ឃុំ​ជ្រៃ​បាក់ ១៥០​ហិកតា​បូមទឹក​ពី​ទំនប់​ស្ទឹង​ជ្រៃ​បាក់ និង​ឃុំ​ទួល​ខ្ពស់​ចំនួន ៥០​ហិតា​។ ដោយឡែក​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥​នេះ មន្ទីរ​កសិកម្ម​ខេត្ត និង​ប​ញ្ជូ ន​ត្រាក់ទ័រ​ចំនួន​៣​គ្រឿង ទៅ​ជួយ​ភ្ជួរ​រាស់​ប្រជាកសិករ​នៅក្នុង​ឃុំ​ឈានឡើង ស្រុក​សាមគ្គី​មានជ័យ​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ ក្នុងពេល​អ្នកយកព័ត៌មាន​យើង​ចុះទៅ​ថត​ការបូមទឹក​ពី​ទំនប់ទឹក​តាំងក្រសាំង ជួយសង្គ្រោះ​ស្រូវ​ស្រែ​ប្រជាពលរដ្ឋ អ្នកស្រុក​ក្នុងភូមិ​ត្បែងខ្ពស់ ឃុំ​តាំងក្រសាំង​បាន​និយាយ​អោយដឹងថា​៖​ម៉ាស៊ីនបូមទឹក​របស់​មន្ទីរ​ធនធានទឹក​ខេត្ត បាន​បូមទឹក​DSC06975ចេញពី​ទំនប់​តាំង​ក្រ​សាំ​​ង​នេះ​រយៈពេល​២​ថ្ងៃ​ហើយ ដែល​ទឹក​នៅក្នុង​ទំនប់​ជិត​រីង​អស់​ទៅហើយ​គឺ​បូមទឹក​ចេញ​បានតែ​កន្លះ​ទុយោ​​មុខ​៣​តឹក​តែប៉ុណ្ណោះ បើ​ទឹក​នៅ​ក្នង​ទំនប់​រីង​អស់​គឺ​គ្មាន ប្រភពទឹក​ឯណា​បូម​ដាក់​ស្រែ​ទៀតឡើយ​។​​ ​ដោយឡែក​បុរស​ឈ្មោះ ស៊ុន ដៀង អាយុ​៣៥​ឆ្នាំ ជា​ប្រជាកសិករ​នៅក្នុង​ភូមិ​ត្បែ​រ​ខ្ពស់ បាន​និ​យា​​យ​អោយដឹងថា​៖​គាត់​មាន​ស្រែ​៣​អំពក រៀងរាល់ឆ្នាំ​គាត់​ធ្វើស្រែ​បាន​ផល​ស្រូវ​ជាង​៣០​កា​រ៉ុង ប៉ុន្តែ​ឆ្នាំនេះ​​សំណាប​និង​សន្ទូង​របស់គាត់ ក៏ដូចជា​របស់​អ្នកភូមិ បាន​ក្រៀម​ស្វិត​ស្ទើរតែ​ងាប់​អស់​ទៅហើយ មិនដឹងថា​
​ការបូមទឹក​ជួយសង្គ្រោះ​របស់​មន្ទីរ​ធ​ន​ធាន​ទឹក និង​មន្ទីរ​កសិកម្ម​ខេត្ត អាចជួយ​សង្គ្រោះបាន​ប៉ុន្មាន​ហិកតា​នោះទេ​បើ​ប្រភពទឹក​ទំនប់​តាំងក្រសាំង​ជិត​រីងស្ងួត​អស់​ទៅហើយនោះ ការធ្វើ​ស្រែ​ប្រវាស់​ទឹកភ្លៀង​ពិតជា​លំបាក​ខ្លាំងណាស់​៕DSC06982
​ ​