ខេត្តបន្ទាយមានជ័យ៖ឆ្នាំនេះដោយសារមេឃក្តៅខ្លាំងរាំងស្ងួតខ្លាំងពេកបានធ្វើឲ្យដំណាំដាំលក្ខណៈគ្រួសារដើម្បីលក់ដូររបស់ខ្លួនមិនសូវលូតលាស់បានល្អទេមួយទៀតគឺសត្វល្អិតចង្រៃនិងស្មៅយាយីក៏ធ្វើឲ្យដំណាំក្រិនៗ ហើយតម្លៃលក់ក៏ធ្លាក់ចុះម្យ៉ាងទៀត តម្លៃចុះថោក ក៏ព្រោះជារដូវវស្សាដែលមានគេដាំបន្លែច្រើនផងស្ពៃចង្កឹះ បោះដុំ ១ គីឡូក្រាម លក់បានពី ៨០០ រៀល ទៅ ១.២០០ រៀលផ្លែននោងជ្រុង ១ គីឡូក្រាម លក់បាន ១.៤០០ រៀល។លោកនឿក ជាកសិករ រស់នៅភូមិកងវ៉ាសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាននិយាយថា ខ្លួនដាំត្រប់ស្រួយពូជថៃ និងត្រប់វែងពូជខ្មែរ ក៏ជួបនឹងបញ្ហាដំណាំក្រិនៗ ដោយសារមេឃក្តៅហែងរាំងស្ងួត និងកើតមមាចត្នោតច្រើនផ្ទៃដីដាំរបស់គាត់ ចំនួន ២ រ៉ៃ១ រ៉ៃ ទំហំ ៤០ម៉ែត្រ គុណ៤០ម៉ែត្រ ។លោកបាននិយាយបន្តថាកត្តាចង្រៃទាំងនេះនាំឲ្យការចំណាយច្រើនទាំងលើការស្រោចទឹកជីថ្នាំសម្លាប់សត្វល្អិតនិងការថៃទាំផ្សេងៗឯតម្លៃលក់ចំរដូវវស្សាដែលសម្បូរគេដាំដុះផងវាក៏រុញឲ្យតម្លៃចុះថោកបន្តិចទៀត ដូចជា ផ្លៃត្រប់ ១ គីឡូក្រាម លក់ដុំ ១.៥០០ រៀល។ចំណែកលោកឡាយក៏បាននិយាយថាខ្លួន និងប្រពន្ធបានដាំស្ពៃហាងជើងទាស្ពៃជ្រក់និងខ្ទឹមស្លឹកខ្ទឹមខ្យល់និងខ្ទឹមគុយទាវលើដីទំហំជាង១រ៉ៃឥឡូវនេះលំបាកធំគឺមេឃក្តៅខ្លាំងដោយសារអាកាសធាតុប្រែប្រួលគ្មានភ្លៀងធ្លាក់សោះក្នុង១ឆ្នាំខ្លួនត្រូវដំណាំនេះ ៤ ទៅ ៥ ដង តែបើមេឃក្តៅខ្លាំងនាំឲ្យការចំណាយច្រើន ហើយចំណូលថយចុះបើទោះជាបន្លែក្នុងស្រុកលក់ដាច់ជាងបន្លៃនាំចូលក្តីចំពោះ ស្ពៃជ្រក់ គឺលក់បោះដុំ ១ គីឡូក្រាម ថ្លៃ ១.០០០ រៀល ឯខ្ទឹមស្លឹក លក់បានថ្លៃជាងនេះបន្តិចក្នុងនោះ ខ្ទឹមគុយទាវលក់បានថ្លៃជាង តែទម្ងន់វាស្រាល និងពូជត្រូវដាំពីមើមចុះរបស់វាត្រូវទិញពីកសិករនៅភ្នំធំ ដែលគេបង្កាត់ពូជពីថៃចំណែកខ្ទឹមខ្យល់ គេអាចបំបែកដើមវាដាំបន្តបាន។ចំពោះការត្អូញត្អែររបស់ប្រជាកសិករខាងលើ ត្រូវបានលោករុនសុផាន់ណារ៉ា ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពដីកសិកម្ម នៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា គិតត្រឹមសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០១៥នេះ ក្នុងខេត្តកសិករដំណាំរួមផ្សំពោតផ្អែម ដំឡូងជ្វាធ្វើបាន ២០៣ ហិកតា បន្លែសណ្តែកផ្សេងៗ
សណ្តែកកួរ បន្លែគ្រប់មុខធ្វើបាន ៨៤០ ហិកតា ដំណាំឧស្សាហកម្ម ធ្វើបាន ៦៣.២៩៧ ហិកតា ក្នុងនោះ ដំឡូងមីមាន ៦២.១៧៦ ហិកតា ពោតក្រហម ៩៥០ ហិកតា អំពៅ ១១២ ហិចតាល្ង ៤២ ហិកតា។លោក បន្តថា ដោយសារមេឃក្តៅ ហើយទឹកភ្លៀងរដូវវស្សាឆ្នាំនេះមានជាមធ្យម និងខ្សត់ខ្សោយជាងមុន វាក៏នាំឲ្យដំណាំ ដុះលូតលាស់មិនសូវល្អដែរ។លោកបន្ថែមថា តែមានបញ្ហាមួយទៀត កើតឡើង ដូចជា កត្តាសត្វល្អិតចង្រៃ នាំឲ្យប៉ះពាល់ដំណាំ ប៉ុន្តែមន្ត្រីជំនាញ មានការតាមដាន ហើយប្រឹក្សាជាមួយនឹងកសិករក៏ដូចជា ផ្តល់ដោះស្រាយ ដើម្បីសម្លាប់សត្វល្អិតទាំងនោះផងដែរ៕