​Apple ចំណេញ​ជាង $១៣​ពាន់​លាន នៅ​ដើម​ឆ្នាំនេះ​

0

​កាលពី​ថ្មីៗ​នេះ ក្រុមហ៊ុន Apple បានប្រកាស​ឲ្យ​ដឹង​ពី​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី​ដំបូង ឆ្នាំ ២០១៤ ដោយ​កើនឡើង​ខ្ពស់ ប៉ុន្តែ​មិន​គ្រប់​តាម​ការរំពឹងទុក​។​
​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ Apple Insider បាន​ឲ្យ​ដឹងថា នៅក្នុង​ត្រីមាស​ដំបូង​ឆ្នាំនេះ Apple ទទួលបាន​ប្រាក់ចំណេញ ១៣,១​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល​ប្រាក់ចំណូល​មាន​ចំនួន ៥៧.៦​ពាន់​លាន​ដុល្លារ​អាមេរិក​។​Apple
​នៅក្នុង​របាយការណ៍​ក៏បាន​បញ្ជាក់ថា Apple លក់ iPhone បាន​ចំនួន ៥១​លាន​គ្រឿង និង iPad បាន​ចំនួន ២៦​លាន​គ្រឿង ខណៈដែល​ការលក់​ម៉ាស៊ីន Mac បាន​ចំនួន ៤,៨​លាន​គ្រឿង​។​​ក្រោយពី​បង្ហាញ​របាយការណ៍​នេះ​រួច ភាគហ៊ុន​របស់ Apple បាន​ធ្លាក់ចុះ​ភ្លាមៗ​ផងដែរ ព្រោះតែ​ប្រាក់ចំណូល​របស់ Apple មិន​ទទួលបាន​ដូច​ការរំពឹងទុក ៥៨​ពាន់​លាន​ដុល្លារ​អាមេរិក​៕