​ដំណាំ​ស្រូវវស្សារ​នៅ​ទូទាំង​ខេត្តព្រះវិហារ​មាន​ភាពល្អប្រសើរ​ ​ទ្បើង​វិញ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ស្រោចស្រព​គ្រប់គ្រាន់​

0



​ខេត្តព្រះវិហារ​៖​ប្រជាកសិករ​នៅ​ខេត្តព្រះវិហារ​បាន​ព្យាយាម​ខិតខំ​បង្កបង្កើនផល​ធ្វើស្រែ​រដូវ​ស្សារ​បើទោះបី​កន្លងមក​ពួកគាត់​បាន​ជួប​គ្រោះ​រាំងភ្លៀង​រយះពេល​ជាង​១​ខែ​ក៍ដោយ​គឺ​នៅ​ចុងខែ​កក្កដា​ដល់​ថ្ងៃទី​០៥​សីហា​២០១៥​មាន​របាយ​ទឹកភ្លៀង​ធ្លាក់​ស្រោចស្រព​តាម​វាលស្រែ​បានល្អ​ប្រសើរ​វិញ​ហើយ​។​វិស័យសេដ្ឋកិច្ច​នៅ​ខេត្តព្រះវិហារ​អាច​រីកចំរើន​លូតលាស់​ទៅបាន​គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​វិស័យ​កសិកម្ម​ធ្វើស្រែ​,​ចំការ​,​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ជា​ចម្បង​។​
​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ខេត្តព្រះវិហារ​មានការ​ព្រួយបារម្ភ​អំពី​តំលៃ​ស្បៀងអាហារ​ថា​វា​នឹង​ទ្បើង​ថ្លៃ​ប្រសិនបើ​កសិករ​នៅ​ទូទាំង​ខេត្ត​ធ្វើ​ស្រូវ​និង​ចំ​ការមិនទទួលបាន​ទិន្នផល​ល្អ​នៅ​ឆ្នាំ​នេះហើយ​ជីវភាព​ពួកគាត់​ក៍​នឹង​ជួប​ការលំបាក​ផងដែរ​ក្នុងការ​ចំណាយ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​។​
​កសិករ​ម្នា​ក់នៅ​ភូមិ​ក្តា​ក់​ឃុំ​ត្បែង​២​ស្រុក​គូលែន​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០៥​សីហា​ថា​ការបង្កបង្កើន​ផល​ដាំ​ដុះ​ស្រូវវស្សារ​នៅ​ទូទាំង​ឃុំ​ត្បែង​២​មាន​សភាព​ល្អប្រសើ​រវិ​ញ​ហើយ​បន្ទាប់ពី​នៅតាម​វាលស្រែ​មាន​ទឹកភ្លៀង​ធ្លាក់​ស្រោចស្រព​គ្រប់គ្រាន់​ចាប់តាំងពី​ចុងខែ​កក្កដា​មកដល់​PV1ថ្ងៃទី​០៥​សីហារ​នេះ​។​​កសិករ​បន្តថា​កាលពី​ខែមិថុនា​ដល់​ដើមខែ​កក្កដា​២០១៥​កសិករ​មានការ​ព្រួយបារម្ភ​ខ្លាំង​ដោយសារ​ដំណាំ​ស្រូវ​របស់​ពួកគាត់​ជួប​គ្រោះ​រាំងភ្លៀង​។​កសិករ​រូបនេះ​ថ្លែងថា​នៅក្នុង​ភូមិ​ក្តា​ក់មាន​កសិករ​ប្រមាណ​១០​គ្រួសារ​ប៉ុណ្ណោះ​ដែល​មិនមាន​លទ្ធភាព​ធ្វើស្រែ​នៅ​ឆ្នាំនេះ​ដោយសារ​ពួកគាត់​ខ្វះ​ទុនទិញ​គោក្របី​យកមក​ភ្ជួរ​រាស់​ដី​ដើម្បី​បង្កបង្កើនផល​ហើយ​អាជ្ញាធរខេត្ត​ព្រះវិហារ​មិនបាន​អើពើ​ចុះជួយ​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ​ទ្បើ​យ​។​
​លោក​ប៉ាង​យៀ​ត​អភិបាលស្រុក​គូលែន​បានអោយដឹងថា​ការបង្កបង្កើន​ផលរប​ស់បង​ប្អូន​ប្រជាកសិក​នៅ​ទូទាំង​ស្រុក​គូលែន​ធ្វើស្រែ​វស្សារ​មាន​លក្ខ​ណះ​ល្អប្រសើរ​វិញ​ហើយ​មកដល់ពេលនេះ​ដោយសារ​មាន​របាយ​ទឹកភ្លៀង​ធ្លាក់​ស្រោចស្រព​នៅតាម​វាលស្រែ​គ្រប់គ្រាន់​។​លោក​អភិបាលស្រុក​ថ្លែងថា​កសិករ​នៅ​ទូទាំង​ស្រុក​គូលែន​បង្កបង្កើនផល​ធ្វើស្រែ​វស្សារ​បាន​ចំនួន​៧៣​ភាគរយ​គឺ​ស្មើ​ផ្ទៃដី​ដាំ​ដុះ​១៥០០០​ហិកតា​ហើយ​អាច​ចប់​ផែន​ការដាំដុះ​នៅពេល​ខាងមុខ​ដ៍​ខ្លី​នេះ​៕