ឯកឧត្តម គង់ វិមាន អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​សួរសុខទុក្ខ​សិស្ស​ដែល​បាន​បញ្ជូនទៅ​ហ្វឹក​ការងារ នៅ​ភូមិសាស្ត្រ​ស្រុក​ស្ទោង

0

​ខេត្តកំពង់ធំ ៖ ក្រោម​ការដឹកនាំ និង​យកចិត្តទុកដាក់ ដល់​សិស្សានុសិស្ស ក្នុង​មជ្ឈមណ្ឌល បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តកំពង់ធំ និង​ត្រូវបាន​ចេញទៅ​ហ្វឹកហាត់​ការងារ នៅតាម​ហាង​កាត់ដេរ ហាង​សំអាងការ និង​កន្លែង ជួសជុល​ម៉ូតូ តាម​បណ្តា​ស្រុក ក្នុង​ខេត្តកំពង់ធំ ។​ ​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៤ ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក អៀង សុភាព ប្រធាន​ន្ទីរ​ការងារ និង លោក ឯក ហៀ​ង ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវ​រៈ ខេត្តកំពង់ធំ បាន​ដឹកនាំ​គណៈប្រតិភូ មន្ទីរ​ពាក់​ព័​ន្ឋ ទៅសួរសុខទុក្ខ​ដល់​សិស្ស ដែល​បាន​បញ្ជូន មក​ហ្វឹក​ការងារ ។

ដោយឡែក​សិស្ស​នៅក្នុង​មជ្ឈមណ្ឌល​សុទ្ធតែជា​សិស្ស​ក្រីក្រ កុមារកំព្រា ដែល​គ្មាន​លទ្ធភាព​ក្នុងការ សិ​ស្សា​បន្ត​នូវ​ចំណេះវិជ្ជា​ក៏ដូចជា​ចំណេះដឹង​ផ្សេង ទើប​សិស្ស​ទាំងនេះ ត្រូវបាន​អប់រំ ចំណេះវិជ្ជា​នៅក្នុង មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួច​ទើប​បញ្ជូនមក​ហ្វឹក​ការងារ​ពិត​នៅតាម​មូលដ្ឋាន ។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ ព្រមទាំង​ប្រតិភូ បានធ្វើ​ដំណើរ​ទៅ​សួរ​សុខ ទុក្ខ​ដល់​សិស្ស ដែល​កំពុង​ហាត់​ការងារ​ជាក់ស្តែង នៅ​ឃុំ ប្រឡាយ និង​ស្រុក​ស្ទោង ក្នុងនោះ​មាន វិជ្ជា​ដេរ​ប៉ាក់ សំអាងការ ជាង​ជួសជុល​ម៉ូតូ ជាង​ធ្វើ​ម៉ាញ៉េរ ដែល​កំពុងតែ​ចេញ​បំរើសេវា​កម្ម​នៅតាម​ស្រុក ។​

​ឯកឧត្តម គង់ វិមាន បាន​មានប្រសាសន៍ ណែនាំ​ឲ្យ​សិស្ស​ទាំងអស់ ប្រឹងប្រែង​យកចិត្តទុកដាក់ សិ​ស្សា​រៀន សូត្រ​ក្រេប​យកចំណេះ​ដឹង ហ៊ាន​សួរ ហ៊ាន​ឆ្លើយ ដើម្បី​ដោះស្រាយ​ចម្ងល់ បើ​ចង់​ចេះ​ត្រូវ​ចេះ​ឆ្ងល់ បើ​ឆ្ងល់ ត្រូវ​ចេះ​សួរ ដើម្បី​ចំណេះដឹង ដែលមាន​តំលៃ​លើសលុប ជា​ទ្រព្យសម្បត្តិ ដែល​គ្មាន​ន​ណា​ម្នាក់ អាច​លួចបាន នៅពេលដែល​រៀន​ចប់ ចេះ​ស្ទាត់ មានបំណង់​ចង់​ចេញទៅ ប្រកបមុខរបរ​ផ្ទាល់ខ្លួន ក៏​ខាង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត និង​មាន​ប្រាក់​សម្រាប់​ឲ្យ​សិស្ស​ខ្ចី​យកទៅ ធ្វើ​ដើមទុន​សម្រាប់​បើកហាង​ទៀតផង​។​ ​

នៃ​ឳ​កាស​នោះ​ឯកឧត្តម គង់ វិមាន អភិបាលរង ខេត្តកំពង់ធំ បាន​អរគុណ​ដល់ លោកគ្រូ អ្នកគ្រូ ដែល​បាន ជួយ​បង្ហាត់បង្រៀន ដល់​សិស្ស​ក្រីក្រ ដែល​បាន​បញ្ជូន​មកនេះ សុំ​ឲ្យ​មាន​ការជួយ​អប់រំ ណែនាំ​ដើម្បី​ឲ្យ​ក្លាយ ទៅជា​សិស្ស​ល្អ និង​ជា​មនុស្ស​មានគុណ​ភាព យល់​ពី​សង្គម​ទីផ្សារ ក្នុងនោះដែរ​ក៏ សំណូមពរ​ដល់ លោកគ្រូ អ្នកគ្រូ ជួយ​បង្ហាត់​នូវ​ល្បិច​ស្នៀត​ឲ្យ​អស់ ក្បាច់ និង​ចំនុច​ពិសេសៗ ដើម្បី​ឲ្យ​សិស្ស​បាន​យល់​។​ ​Image33 Image34 Image35 Image36 Image37 Image38