​ពលករ​ខ្មែរ​រាប់រយ​នាក់​កកស្ទះ​តាម​ដងផ្លូវ​បន្ទាប់ពី​មាន​ពលករ​ខ្មែរ​ម្នាក់​ជាន់មីន​នៅតាម​ច្រករបៀង​

0

ក្រុង​ប៉ោយប៉ែត ៖ ពលករ​ចំណាកស្រុក​ប្រុស​ស្រីក្មេង​ចាស់​រាប់រយ​នាក់​បាន កកស្ទះ​នៅតាម​ដងផ្លូវ​ចំណុច​វាលស្មៅ ប្លុក​ដើម​ស្រល់​កាស៊ីណូ​ផ្កាយ​ប្រាំ និង​តាម ដងផ្លូវ​ជាតិ ផ្លូវ​បេតុង តាម​ផ្ទះសំណាក់ បន្ទាប់ពី​មាន​ពលករ​ខ្មែរ​ម្នា​ក់បាន​លួច ឆ្លងដែន​តាម​ច្រករបៀង​ចូលទៅក្នុង​ទឹកដី​ថៃ ហើយ​ជាន់មីន​ផ្ទុះ​ដាច់​កជើង​ស្ដាំ កាលពី​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ ២០១៤ ។​

​បើតាម ប្រភពព័ត៌មាន​ពី​តំបន់​ជាយដែន​កម្ពុជា​-​ថៃ​ក្រុង​ប៉ោយប៉ែត​បានឱ្យ ដឹងថា ក្រុម​ពលករ​ចំណាកស្រុក​ប្រុស ស្រី​ដែល​កកស្ទះ​នេះ គឺ​បណ្ដាលមកពី អាជ្ញាធរ​ថៃ​បាន​បិទ​ច្រករបៀង​មួយកន្លែង​នៅ​ចំណុចដើម​ស្រល់​ជាប់​របង​អគារ កាស៊ីណូ ក្នុង​ក្រុង​ប៉ោយប៉ែត​បន្ទាប់ពី មាន​ឧបទ្ទវហេតុ​ផ្ទុះ​មីន​កើតឡើង​កាល ពី​រសៀល​ថ្ងៃទី​២៣ ខែមេសា​កន្លងមក នេះហើយ​ក៏ត្រូវ​ភាគី​ថៃ​បិទ​ច្រករបៀង មិនឱ្យ​ពលករ​ខ្មែរ​ចេញចូល​ក្នុង​ទឹកដី​ថៃ ដូច្នេះ​ទៅ ។​

សូមបញ្ជាក់ថា ក្រោយពី​ភាគី​ថៃ បាន​បិទ​ច្រករបៀង​មិនឱ្យ​ក្រុម​ពលករ លួច​ឆ្លងដែន​ចូលក្នុង​ទឹកដី​គេ​ដោយ​ខុសច្បាប់​រួចមក នៅវេលា​ម៉ោង​ប្រមាណ ៥​ល្ងាច​ថ្ងៃ​ដដែល​នោះគេ​សង្កេតឃើញ មាន​ក្រុម​ពលករ​ចំណាកស្រុក​ទាំងនោះ បាននាំគ្នា​ចេញពី​មាត់​អូរ​ព្រំដែន​វិល ត្រឡប់​ថយក្រោយ​វិញ​មាន​ចំនួន​រាប់រយ​រាប់ពាន់នាក់​ដោយ​ម្នាក់ៗ​ប្រដាប់ ដោយ​កាបូប​ខោអាវ​និង​ការុង​ស្ពាយ​រយីងរយោង គួរឱ្យ​អាណិត​ជា​ពន់ពេក ។​ ​

គួរ​រំលឹក ថា ពលករ​ចំណាកស្រុក ប្រុស​ស្រី​ដែល​នាំគ្នា​លួច​ឆ្លងដែន​តាម ច្រករបៀង​ខុសច្បាប់​ជារឿយៗ​កន្លងមក គេ​តែង​សង្កេតឃើញ​មាន​គ្រោះថ្នាក់ ជាយថាហេតុ​កើតឡើង​មានដូចជា ត្រូវ តម្រួត​ថៃ​វាយ​ធ្វើបាប​តាម​អំពើ​ចិ​ត្ដ​និង​ខ្លះទៀត​ត្រូវបាន​សមត្ថកិច្ច ថៃ​ចាប់យក ទៅ​ញាត់​គុក​ដោយ​ចោទថា​ខ្មែរ​លួច​ឆ្លង ដែន​ចូល​ទឹកដី​គេ​ដោយ​ខុសច្បាប់ ហើយ មាន​ខ្លះទៀត​បាន​ស្លាប់​និង​របួស​ដោយ សារ​គ្រោះថ្នាក់​ចរាចរណ៍ និង​ពេល​ថ្មីៗ នេះ​មាន​ពលករ​ចំណាកស្រុក​ម្នាក់​បាន ជាន់មីន​ដាច់​ជើង​បណ្ដាលឱ្យ​ពិការ​អស់​មួយជីវិត ៕dsc00371 dsc00368