​យុវជន​៣​នាក់​ជិះ​ម៉ូតូ​ធុន​ធំ​៣​គ្រឿង​ប្រដេញ​គ្នា​ម្នាក់​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រងរបួស​ធ្ងន់​

0

​ភ្នំពេញ​៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បង្កឡើង​ដោយ​យុវជន​៣​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ប្រដេញ​គ្នា​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កា​តើ​ទំនប់ទឹក ខណ្ឌ​ចំកា​មន មុខ​មុន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៥​ខែមេសា ឆ្នាំ​២០១៤ ។​ ​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​៣​នាក់​ជិះ​ម៉ូតូ​ធុន​ធំ​៣​គ្រឿង​មួយគ្រឿង​ម៉ាក​CBR ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BX-4525 ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ប្រដេញ​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​មកដល់​

ចំណុច​មុខ​មុន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀតបាន​រ៉េ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រួ​ង​ផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ចំណែក​ម៉ូតូ​រង​ការ​ខូច​ខាង​យ៉ាងដំណំ​។​ ​ ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​រីឯ​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ធ​អិ​ការដ្ឋាន​នគរបាល​ខណ្ឌ​ចំកា​មន​ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​01 (1) 03 02 (1)