​ប្រទះឃើញ​ម៉ូតូ​កូន​ទា​មួយគ្រឿង​ត្រូវ​ជន​មិន​ស្គាល់មុខ​យកមក​ផ្ញើ​នៅ​បរិវេណ​ក្លឹប​ហូ​លី​ដេ​សមត្ថកិច្ច​ចុះ​ទៅយក​រក្សាទុក​ឆែក​មើល​ក្រោម​កែប​ឃើញ​សុទ្ធតែ​គ្រឿងញៀន​

0

​ភ្នំពេញ ៖ ម៉ូតូ​កូន​ទា​មួយគ្រឿង​ដែល​ជន​មិន​ស្គាល់មុខ​យកមក​ផ្ញើ​ទុកចោល​នៅក្នុង​បរិវេណ​សណ្ឋាគារ​ហូ​លី​ដេ​យូរថ្ងៃ​មិនឃើញ​ម្ចាស់​មក​យក​វិញ​សន្តិសុខ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះមក​យក​រក្សាទុក​ស្រាប់​តែបើ​កកែប​ឆែក​មើល​ក្នុង​ឃ្លុប​ម៉ូតូ​ឃើញ​មាន​គ្រឿងញៀន​ជាច្រើន​ប្រភេទ​ដែល​ជន​ជួញដូរ​លាក់ទុក​ដើម្បី​ចែកចាយ​បន្តទៀត​នោះ​។​ ​

នគរបាល​ខណ្ឌដូនពេញ​បានអោយដឹងថា នៅវេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៤​ដោយបាន​ការអនុញ្ញាត​ពី​លោក​ជេ​ត ខេមរា ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទើប​កម្លាំងចំរុះ​មាន​លោក​ហង្ស សារឿន ក្រឡាបញ្ជី​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​លោក​វីរៈ​សេនីយ៍​ត្រី​ញ៉ែម សៅ​ណុល​អធិការរង​ខណ្ឌដូនពេញ​និង​លោក​កាន់ វណ្ណៈ​

នាយប៉ុស្តិ៍​ស្រះចក​និង​កម្លាំង​ជំនាញ​ផ្សេងទៀត​បន្ទាប់ពី​លោក ហេ សុ​ផា ប្រធាន​សន្តិសុខ​ក្លឹប​ហូល​លី​ដេ​បាន​រាយការណ៍​ថា​មាន​ម៉ូតូ​កូន​ទា​ម៉ាក​Today​មួយគ្រឿង​ពណ៌​ទឹកសមុទ្រ​លា​យស​គ្មាន​ស្លាក​លេខ​ដែល​ជន​មិន​ស្គាល់មុខ​បាន​យកមក​ផ្ញើទុក​កាលពី​យប់​នៅ​បរិវេណ​ក្លឹប​ដោយមាន​ការសង្ស័យ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះមក​ត្រួតពិនិត្យ​ដោយ​បើក​

កែបម៉ូតូ​នោះ​មើល​ក្នុង​ឃ្លុប​ឃើញ​មាន​គ្រឿងញៀន​១​កញ្ចប់​ធំ​ដូច្នេះហើយ​សមត្ថកិច្ច​ក៏​ចុះមក​រង់ចាំ​ក្រែង​ម្ចាស់​ម៉ូតូ​នោះមក​យក​ម៉ូតូ​វិញ​ដើម្បី​ចាប់​ឃាត់ខ្លួន​រហូតដល់​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣​ខែ​មាសា​ឆ្នាំ​២០១៤​នៅតែ​មិនឃើញ​ជនសង្ស័យ​មក​យក​ម៉ូតូ​ទៅវិញ​នោះ​គណៈកម្មការ​ចំរុះ​ក៏​ចុះមក​យក​ម៉ូតូ​នោះ​ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ខណ្ឌ​ដូនពេញ​ដើម្បី​ឆែកឆេរ​ក្នុង​ឃ្លុប​ម៉ូតូ​កូន​ទា​នោះ​មើល​។​

​នគរបាល​បានបញ្ជាក់​ទៀតថា បន្ទាប់ពី​ត្រួតពិនិត្យ​រួចរាល់​ឃើញ​មាន​គ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២៧​កញ្ចប់​តូច​ថ្នាំ​គ្រាប់​ពណ៌​បៃតងចាស់​ចំនួន​៦០​គ្រាប់​ថ្នាំ​ពណ៌​ទឹកសមុទ្រ​ចំនួន​២០​គ្រាប់​ថ្នាំ​គ្រាប់​ពណ៌​បៃតងខ្ចី​ចំនួន​០៦​គ្រាប់​ហើយ​បន្ទាប់ពី​ផ្នែក​ជំនាញ​បានធ្វើ​តេស្ដ​ពិសោធន៍​យ៉ាងច្បាស់​ថាវ​ត្ថុ​សង្ស័យ​ទាំងនោះ​សុទ្ធតែជា​គ្រឿងញៀន​ទាំងអស់​តែម្តង​។ បច្ចុប្បន្ន​វត្ថុតាង​ទាំងនោះ​ត្រូវបាន​រក្សាទុក​នៅ​អធិការនគរបាល​ខណ្ឌ​ដូនពេញ​ដើម្បី​ស្រាវជ្រាវ​បន្តទៀត​៕image_1 image_2 image_4 image