ឱក សុគន្ធកញ្ញា៖ «Galaxy Tab S2 ពិតជា Tablet គ្មានគូប្រៀប» ចេញលក់ភ្លាម អ្នកគាំទ្ររង់ចាំទិញដូចព្យុះ

0

រាជធានីភ្នំពេញ៖ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាអ្នកប្រើប្រាស់ ថែបប្លែតត្រកូល Galaxy ស៊េរីចុងក្រោយរបស់សាមសុង បានដាក់សម្ពោធលក់ជាផ្លូវការយ៉ាងជោគជ័យ កាលពីព្រឹកថ្ងៃទី 9 សីហា នៅហាង ទំនើប សាមសុង អប្សរា នៅផ្លូវនេហ៍រុ ប្រមាណ 100IMG_4602 ម៉ែត្រ ខាងជើង ផ្សារដេប៉ូ។ព្រឹត្តិការណ៍ដ៏រំជើបរំជួលនេះ បានប្រព្រឹត្តទៅ ដោយមានការចូលរួមពីតារាចម្រៀងដ៏ល្បីល្បាញគឺ កញ្ញា ឱក សុគន្ធកញ្ញា ព្រមទាំងអតិថិជនជាច្រើនដែលរង់ចាំទទួលការផ្តល់ជូនយ៉ាងពិសេស សម្រាប់ការជាវ Galaxy Tab S2 ក្នុងពេលសម្ពោធនេះ។រាល់អតិថិជនដែលបានជាវ Galaxy Tab S2 ក្នុងពេលសម្ពោធនេះ សុទ្ធតែបានទទួល កាស Bluetooth តម្លៃ 59$ មួយ និងឆ្នាំងសាកថ្មចល័តតម្លៃ 60$ មួយ ដោយឥតគិតថ្លៃ ព្រមទាំងទទួលបានប័ណ្ណផ្សងសំណាង ដើម្បីឈ្នះ Samsung Galaxy S6 ផងដែរ។លោក ឌី វង្សនាគ ម្ចាស់ហាងលក់ទូរស័ព្ទដៃអប្សរា បានមានប្រសាសន៍ថា ការផ្តល់ជូន ពិសេសនេះធ្វើឡើង ដើម្បីអបអរសាទរ ដល់ការសម្ពោធលក់ជាផ្លូវការនូវ Galaxy Tab S2 ក៏ដូចជា ការសម្ពោធសាខាហាងលក់ទូរស័ព្ទថ្មីនេះផង «អតិថិជនដែលទិញ Galaxy Tab S2 ក្នុងថ្ងៃនេះ អត់ខាតទេ ព្រោះការសម្ពោធ Galaxy Tab S2 នេះធ្វើឡើងស្របគ្នាជាមួយថ្ងៃសម្ពោធហាងថ្មីរបស់យើង។លោកបានបន្ថែមថា៖ «យើងក៏បានទទួលការកក់ទុកជាមុននូវ Galaxy Tab S2 ជាច្រើនគ្រឿង តាំងពីប្រមាណជាងមួយសប្តាហ៍ មុនពេលដែល Galaxy Tab S2 ចូលមកដល់កម្ពុជាលោក ទីវ រ៉ាវុឌ្ឍ ដែលបានក្លាយជាម្ចាស់ Galaxy Tab S2 ដំបូងគេនៅកម្ពុជា បានឲ្យដឹងថា «ខ្ញុំរំភើបចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា ខ្ញុំជាអតិថិជនទី1សោះ។ សម្រាប់ខ្ញុំផ្ទាល់ អ្វីដែលខ្ញុំ ចាប់អារម្មណ៍ បំផុតទៅលើ Tab S2 គឺរាងដ៏ ស្រស់ស្អាត ស្តើង ស្រាល និង រូបភាពភ្លឺច្បាស់ ដែលធ្វើឲ្យយើង កាន់តែមានទំនុកចិត្ត ក្នុងការអាន និងទស្សនា ព្រមទាំង មាន Fingerprint Sensor ដើម្បីរក្សាទិន្នន័យឲ្យកាន់តែមានសុវត្ថភាព»ចំណែក លោក ហេង ឡង់ឌី អ្នកដែលបានឈ្នះរង្វាន់ទូរស័ព្ទដៃ Samsung Galaxy S6 ពីការជាវ Galaxy Tab S2 បាននិយាយទាំងរំភើបថា «ខ្ញុំមិនដែលនឹកស្មានថា ខ្ញុំបាន ទទួលរង្វាន់ទូរស័ព្ទទំនើប (Galaxy S6) នេះសោះ។ ខ្ញុំពេញចិត្តគ្រប់ផលិតផលរបស់ សាមសុង ព្រោះវាមានគុណភាពល្អ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ការ Design របស់វា កាន់តែស្អាតគួរឲ្យចាប់អារម្មណ៍បំផុត»។កញ្ញា ឱក សុគន្ធកញ្ញា តារាចម្រៀងដ៏ល្បីល្បាញ បានបង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំមានក្តីរំភើបរីករាយបំផុត ដោយបានចូលរួមក្នុងកម្មវិធីសម្ពោធផលិតផល Galaxy Tab S2 ដែលជាថែបប្លែតទំនើបចុងក្រោយ ជាមួយនឹងភាពស្តើង និងទម្ងន់ស្រាល ដោយភ្ជាប់ជាមួយមុខងារកាន់តែសម្បូរបែប ពិសេសបំផុតសម្រាប់ការអាន និងទស្សនា»៕IMG_4648 IMG_4602