Ivanovic (​អ៊ី​វ៉ា​ណូ​វី​ក​) បដិសេធ​មិន​ផ្លាស់​ទៅ Paris Saint-Germain

0

​ខ្សែការពារ​ក្លិប​តោ​ខៀវ Chelsea គឺ​កីឡាករ Branislav Ivanovic (​ប្រា​នី​ស្លា​វ អ៊ី​វ៉ា​ណូ​វី​ក​) បាន​អះអាងថា រូបគេ​បានធ្វើការ​បដិសេធ​លើ​ការផ្លាស់​ទៅលេង​ឲ្យ​ក្លិប​អ្នកមាន Paris Saint-Germain ។​ ​យោងតាម​ការតាមដាន​នាពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ឃើញថា ក្លិប​ជើងឯក​បារាំង​មួយ​នេះ​នឹងដាក់​សំណើរ​ដល់​កីឡាករ​អន្តរជាតិ​ស៊ែ​ប​ប៊ី​រូបនេះ​នៅ​អំឡុង​រដូវក្តៅ​ខាងមុខ ។​ ​ទោះបីជា​យ៉ាងណាក៏ដោយ គេហទំព័រ Daily Mail បាន​អះអាងថា ខ្សែការពារ​វ័យ ២៩ ឆ្នាំ​រូបនេះ​ទំនងជា​បន្ត​លេង​នៅ​

ទឹកដី Stamford Bridge ទៀតហើយ​បច្ចុប្បន្ន​រូបគេ​កំពុងតែ​ពិភាក្សា​ជាមួយ​ក្លិប​លើ​ការបន្ត​កិច្ចសន្យា​ថ្មី ។​ ​គួរ​បញ្ជាក់ថា កិច្ចសន្យា​បច្ចុប្បន្ន​របស់ Ivanovic នៅ​ជាមួយ Chelsea គឺ​នៅសល់​រយៈពេល ២ ឆ្នាំ​ទៀត ៕ ​