Queens Park Rangers មាន​ចំណាប់អារម្មណ៍​ចង់​ខ្ចី​ជើង​ខ្សែបម្រើ​របស់ West Ham កីឡាករ Ravel Morrison

0

​អ្នកចាត់ការ​ក្លិប Queens Park Rangers លោក Harry Redknapp (​ហារី រ៉េដ​ណេ​ប​) បាន​និយាយ​ឲ្យ​ដឹងថា លោក​កំពុង​ព្យាយាម​នាំយក​ខ្សែបម្រើ​កណ្តាល​របស់​ក្លិប West Ham គឺ​កីឡាករ Ravel Morrison មកកាន់​ទឹកដី Loftus Road ជា​លក្ខណៈ​ខ្ចី​ជើង ។​ ​សេចក្តីរាយការណ៍​មួយ​បាន​លើកឡើងថា QPR ជា​ក្លិប​មួយ​ក្នុងចំណោម​ក្លិប​ចំនួន ៣ ក្នុង​ក្របខណ្ឌ Championship ដែលមាន​ចំណាប់អារម្មណ៍​លើ​កីឡាករ​វ័យ ២១ ឆ្នាំ​រូបនេះ ។​

Morrison បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​សម្រាប់​ក្រុម West Ham មុន​រដូវ​កាល​បុណ្យ​ណូអែល​ប៉ុន្តែ​រូបគេ​មិនបាន​ចូល​លេង​ក្នុង​ក្របខណ្ឌ Premier League ឡើយ​ចាប់តាំងពី​ខែធ្នូ​មកជា​ហេតុ​ធ្វើ​ឲ្យ​លោក Redknapp មាន​ក្តី​សង្ឃឹមថា West Ham នឹង​យល់ព្រម​ឲ្យ Morrison ផ្លាស់​ទៅលេង QPR ជា​លក្ខណៈ​ខ្ចី​ជើង​បណ្តោះអាសន្ន ។​ ​គួរ​បញ្ជាក់ថា Morrison ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ៥ គ្រាប់​ក្នុងការ​ប្រកួត ២១ លើក​ចាប់តាំងពី​ចាប់ផ្តើម​រដូវ​កាល​នេះ​មក ៕ ​