ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ចាប់​កូន​គ្រែង​ឈាម​បាន​ចំនួន​២០​បាវ​មាន​ទម្ងន់​ជាង​១​ពាន់​គីឡូក្រាម​

0

​ ​
​ខេត្ត​ព្រះសីហនុ​=​កូន​គ្រែង​ឈាម​(​ងាវ​)​ចំនួន​២០​បាវ​មាន​ទម្ងន់​ជាង​១​ពាន់​គីឡូក្រាម​ដែល​ពួក​ឈ្មួញ​លួច​បង្កប់​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ត្រូវបាន​ក្រុម​សមត្ថកិច្ច​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឆ្មក់​ចុះ​ធ្វើការ​បង្ក្រាប​និង​ចាប់ដក​ហូត​បាន​កាលពី​ម៉ោង​៩​យប់​ថ្ងៃទី​១៩​សីហា​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​ឃុំ​ជើងស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​ក្រោយពេល​បង្ក្រាប​វត្ថុតាង​ជា​មធ្យោបាយ​មាន​រថយន្ត​និង​កូន​គ្រែង​ឈាម​និង​អ្នកបើកបរ​ត្រូវបាន​បញ្ជូន​យកមក​រក្សារ​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ភ្លាមៗ​ផងដែរ​។​លោក​វរ​សេនី​យ៌​ឯក​សាន់​ប៊ុនថន​ស្នងការ​ង​នគរបាល​ខេត្ត​ព្រះសីហនុ​ទទួលបន្ទុក​ក​ណ្តា​ល​ប្រឆាំង​បទល្មើស​បាន​មាន​ប្រសា​ស​ន៌​ថា​កូន​គ្រែង​ឈាម​ខុសច្បាប់​ទាំងនេះ​ត្រូវ​ពួក​ឈ្មួញ​លួច​ដឹក​បង្កប់​តាម​រថយន្ត​ចេញពី​ក្នុងភូមិ​សាស្ត្រ​តំបន់​សមុទ្រ​កោះ​ខ្យង​នាំ​ចេញទៅ​ខេត្ត​ផ្សេង​រឺ​អាច​នាំចេញ​យកទៅលក់​នៅ​ប្រទេសជិតខាង​។​លោក​សាន់​ប៊ុនថន​បាន​ឲ្យ​ដឹង​ទៀតថា​រថយន្ត​ដឹក​បទល្មើស​ជលផល​នេះ​ប្រភេទ​សាំ​យ៉ុង​ចំណុះ​១២​កៅអី​ពណ៌​សំបក​ឳ​ឡឹ​កពាក់​ស្លាក​លេខ​ព្រះសីហនុ​២​អេ​-៤១៥៧​អ្នកបើកបរ​ឈ្មោះ​ផាន សុភឿន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​កោះ​ខ្យង​ឃុំ​អូរជ្រៅ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​លោក​សាន់​ប៊ុនថន​បាន​និយាយ​ឲ្យ​ដឹង​ទៀតថា​ក្នុងពេល​បង្ក្រាប​នោះ​មេ​ឈ្មួញ​ជា​ម្ចាស់​ទំ​នឹ​ញ​មិនមាន​វត្តមាន​នៅក្នុងរ​ថ​យន្ត​ដឹក​បទល្មើស​នោះទេ​។​នៅ​ព្រឹក​ថ្ងៃទី​២០​សីហា​នេះ​វត្ថុតាង​មាន​រថយន្ត​មួយគ្រឿង​និង​កូន​គ្រែង​ឈាម​ចំនួន​២០​បាវ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​កំ​ពង់​សោម​ដើម្បី​ចាត់ការ​បន្តរ​តាមផ្លូវ​ច្បាប់​៕IMG_2994 IMG_2993 IMG_2988 IMG_2992