​ល្ពៅ​គីង្គក់​ហក់​ទ្បើង​ថ្លៃ​ខ្លាំង​នៅ​ឆ្នាំនេះ​ជួយ​លើកស្ទួយ​ ​កសិករ​ព្រះវិហារ​មាន​ប្រាក់ចំណូល​សេដ្ឋកិច្ច​ធូរធារ​

0

​ខេត្តព្រះវិហារ​ ​កសិករ​ធ្វើ​ចំការ​ដាំ​ល្ពៅ​គីង្គក់​នៅតាម​តំបន់​ដីក្រហម​មាន​ជីវជាតិ​មួយចំនួន​ក្នុង​ខេត្តព្រះវិហារ​ជាពិសេស​នៅ​តំបន់​ស្រយង់់​ស្រុក​គូលែន​ដែលមាន​ផ្ទៃដី​បង្កបង្កើនផល​ធ្វើ​ចំការ​ធំជាងគេ​គឺមាន​យីអ៊ុន​ខ្ពស់​វិញ​ហើយ​ដោយសារ​តម្លៃ​ហាងឆេង​ផ្លែ​ល្ពៅ​ប្រភេទ​លេខ​១​ឆ្នាំនេះ​ទ្បើង​ថ្លៃ​ដល់​២០០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​ស្មើនឹង​២​លាន​រៀល​ក្នុង​១​តោន​មិន​ធ្លាប់មាន​ពីមុនមក​។​កាលពី​ប្រមូល​ផល​ដើមដៃ​នៅ​ខែមិថុនា​វា​មានតម្លៃ​ត្រឹមតែ​៦០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​ប៉ុណ្ណោះ​។​q1
​ ​គួររំលឹកថា​កាលពី​ឆ្នាំ​២០១៤​ប្រជាកសិករ​ធ្វើ​ចំការ​វិលជុំ​ដាំ​ល្ពៅ​គីង្គក់​(​ល្ពៅ​គ្រើម​សាច់​ស្អិតល្មួត​ល្អ​)​នៅ​ខេត្តព្រះវិហារ​បាក់ស្បាត​ម្តង​១​រួចមកហើយ​ដោយសារ​ពេលនោះ​ទិន្នផល​ល្អ​ហើយ​សំបូរ​ប៉ុន្តែ​តម្លៃ​របស់​វា​តាម​ត្រឹមតែ​៣០០​ទៅ​៤០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គី​ទ្បូ​ក្រាម​គឺ​ចន្លោះ​ពី​៣០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល​ក្នុង​១​តោន​។​ផ្លែ​ល្ពៅ​គីង្គក់​វា​មាន​ទម្ងន់​ធ្ងន់​ជាង​ផ្លែ​ល្ពៅ​សំបក​រលោង​ធម្មតា​ហើយ​ទិន្នផល​របស់​វាទ​ទួលបាន​៣​តោន​ក្នុង​១​ហិកតា​។​
​ ​ស្ត្រី​កសិករ​ម្នាក់​នៅ​តំបន់​ស្រយង់​និយាយ​ដោយ​ភាព​ត្រេកអ​រថា​ល្ពៅ​ដែល​គាត់​ប្រមូល​ផល​បាន​ឈ្មួញកណ្តាល​បាន​ចុះមក​ប្រមូល​ទិញយក​ទាំងអស់​ដោយ​ល្ពៅ​ប្រភេទ​លេខ​១​លក់បាន​ថ្លៃ​២០០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​និង​ល្ពៅ​លេខ​២​លក់បាន​១៥០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​គាត់​មាន​ផ្ទៃដី​ចំការ​ចំនួន​៣​ហិកតា​ដោយ​ឆ្នាំនេះ​ទិន្នផល​ល្ពៅ​ធ្លាក់ចុះ​បន្តិច​មកពី​អាកាសធាតុ​ប្រែប្រួល​ធ្វើអោយ​រាំងភ្លៀង​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ​។​
​ស្ដ្រី​កសិករ​រូបនេះ​ថ្លែងថា​ការដែល​ល្ពៅ​ប្រភេទ​ហ្នឹង​ទ្បើង​ថ្លៃ​នៅ​ឆ្នាំនេះ​ដោយសារ​នៅ​ប្រទេស​ថៃ​ជួប​គ្រោះរាំងស្ងួត​ធ្វើអោយ​ខូចខាត​ដំណាំ​ល្ពៅ​ធ្ងន់ធ្ងរ​ហើយ​ខ្វះ​ល្ពៅ​ចូល​រោងចក្រ​ថែមទៀត​នេះ​បើតាម​ការអះអាង​អោយដឹង​របស់​ឈ្មួញកណ្តាល​ដែល​នាំ​ល្ពៅ​របស់​ខ្មែរ​យើង​ទៅ​លក់​នៅ​ព្រំដែន​ថៃ​។​ដំណាំ​ល្ពៅ​មាន​អំណោយផល​ល្អ​គឺ​កសិករ​ដាំ​វា​រយះពេល​៣​ខែ​នឹង​ទទួលបាន​ផល​។​
​តាម​ការអោយ​ដឹង​រប​ស់​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​បាន​លើកទ្បើង​ថា​ក្នុង​១​ឆ្នាំៗ​កសិករ​ធ្វើ​ចំការ​នៅ​ខេត្តព្រះវិហារ​អាច​ប្រមូល​ផល​ផ្លែ​ល្ពៅ​គីង្គក់​បាន​រាប់ពាន់​តោន​ហើយ​វា​មាន​តម្រូវការ​ខ្លាំង​សំរាប់​នាំ​ចេញទៅ​លក់​អោយ​ឈ្មួញ​នៅ​ប្រទេសជិតខាង​៕