Oscar អះអាងថា ប្រទេស​អា​ហ្ស​ង់​ទីន​នឹងមិន​អាច​ឈ្នះ​ពាន World Cup ទេ​

0

​ខ្សែបម្រើ​អន្តរជាតិ​ប្រេ​ស៊ី​ល​របស់​ក្លិប​តោ​ខៀវ Chelsea កីឡាករ Oscar បាន​បញ្ជាក់ថា ប្រទេស​អា​ហ្ស​ង់​ទីន​នឹងមិន​អាច​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup ដែល​នឹង​ធ្វើឡើង​នៅ​រដូវក្តៅ​នេះ​ទេ ។​ ​ការប្រកួត​ពានរង្វាន់​នេះ​នឹងធ្វើ​ឡើង​នៅ​ប្រទេស​ប្រេ​ស៊ី​លហើយ​ប្រទេស​ម្ចាស់​ផ្ទះមួយ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ខ្លាំងៗ​ដទៃទៀត​ដែល​អាច​នឹង​ឈ្នះ​ពាន ។​ Oscar ប្រាប់​គេហទំព័រ Goal.com ថា “​ឈប់​គិតពី​វា អា​ហ្ស​ង់​ទីន​នឹងមិន​អាច​ឈ្នះ​ពាន​បានទេ​

ទោះបីជា​ពួកគេ​ជា​ក្រុម​មួយ​ដ៏​អស្ចារ្យ​ក៏ដោយ​ហើយ​ប្រេ​ស៊ី​ល​ក៏​មិន​បណ្តោយ​ឲ្យ​រឿងនេះ​កើតឡើង​ដែរ​” ។ Oscar អះអាងថា “​ប្រេ​ស៊ី​ល​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​ឈ្នះ​ពាន World Cup ក្នុងនាម​ជា​ម្ចាស់ផ្ទះ​” ។​

​គួរ​បញ្ជាក់ថា ប្រទេស​ប្រេ​ស៊ី​ល​បានឈ្នះ​ពានរង្វាន់​នេះ​ចំនួន ៥ ដង​រួចមកហើយ​គឺ​នៅ​ឆ្នាំ ១៩៥៨ ដែល​ធ្វើឡើង​នៅ​ប្រទេស​ស៊ុយអែត​, ១៩៦២ នៅ​ឈី​លី​, ១៩៧០ នៅ​មិ​ក​ស៊ិ​ច​, ១៩៩៤ នៅ​សហរដ្ឋអាមេរិក និង​ឆ្នាំ ២០០២ ដែល​ធ្វើឡើង​នៅ​ពីរ​ប្រទេស​គឺ​ជប៉ុន​និង​កូរ៉េខាងត្បូង ៕