​អគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​ស្នើរ​អោយ​អាជ្ញាធរ​គ្រប់​ខេត្ត​ពិនិត្យ​លើ​ការតាំង​ពិរ​ពណ៌​របស់​ថៃ​ដែល​មិនមែន​ផ្លូវរដ្ឋ​សម្បូរ​ទំនិញ​ក្លែងបន្លំ​

0

​បន្ទាយមានជ័យ ៖ ក្នុង​ជំ​នួន​ពិភាគ្សា​សម្តែង​ការគួរសម ជាមួយ​លោក គោ​ស៊ុំ សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​១៤ កញ្ញា ២០១៥ នៅ​សាលាខេត្ត លោក អគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា បានស្នើរ​ដល់​អាជ្ញាធរខេត្ត និង​ខេត្ត​ដទៃទៀត​របស់​កម្ពុជា ពិនិត្យ និង​unnamedមាន​វិធានការ​លើ​ការតាំង​ពិរ​ពណ៌​ពាណិជ្ជកម្ម ដែល​មិនមែនជា​ពិរ​ពណ៌​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​ថៃ​ជា​ផ្លូវរដ្ឋ ដោយ​នាំយក​ទំនិញ​ក្លែងបន្លំ និង​ខូចគុណភាព មក​ដាក់តាំង​នាំអោយ​ប៉ះពាល់​ដល់​សុខភាព និង​ធ្វើអោយប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ​ណ៍ និង​ចំណងមិត្តភាព​កម្ពុជា​ថៃ ។
​បន្ថែម​លើសពី​ហ្នឹង​ទៀត បើសិន​ជាមាន​ក្រុមហ៊ុន​ឯកជន​របស់​ថៃ ធ្វើការ​ដាក់តាំង​ពិរ​ពណ៌​ដោយ​ប្រើ​ទង់ជាតិ​របស់​ថៃ ឬ​ប្រើ​ស្លាក​យីហោ​ថា ពិរ​ពណ៌​មិត្តភាព​កម្ពុជា​ថៃ​ដែល​មិនមែនជា ការតាំង​ពិរ​ពណ៌​ដោយ​រដ្ឋាភិបាល​ថៃ​ដោយ​គ្រាន់តែ​ជាការ​លក់ដូរ​ធម្មតា សូមអោយ​អាជ្ញាធរ​ធ្វើការ​ត្រួតពិនិត្យ និង​កុំអោយ​ប្រើ​ទង់ជាតិ ឬក៏​ស្លាក​យីហោ​ខាងលើ​ធ្វើអោយមាន​ការយល់ច្រឡំ ។ ព្រោះថា កន្លងមក​លោក សង្កេតឃើញថា មាន​ក្រុមហ៊ុន ថៃ​ជាច្រើន​បាន​នាំយក​ទំនិញ​មិនល្អ ដែល​មិនមែនជា​ទំនិញ​របស់​ក្រុមហ៊ុន​ថៃ ដោយ​ខ្លះ​ជា​ទំនិញ​ហួស​កាលបរិច្ឆេត និង​ខូចគុណភាព មក​ធ្វើការ​ដាក់តាំង​លក់​ជា​របៀប​តាំង​ពិ​ពណ៌ ។ unnamed (4)
​ឆ្លើយតប និង​ការ​សំនូមពរ​របស់​ឯកអគ្គ​រាជទូត​ថៃ​ប្រចាំ​កម្ពុជា​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​លើកឡើងថា កន្លងមក​ខេត្តបន្ទាយមានជ័យ ទទួលបាន​ការតាំង​ពិ​ពណ៌​ជា​មិត្តភាព​កម្ពុជា​ថៃ ជាច្រើន​ដង ដោយ​ក្នុងនោះ​មាន​មកពី​ខេត្ត​ឈុន​បូរី ប្រទេស​ថៃ និង​ក្រោយមកទៀត មានការ​តាំង​ពិ​ពណ៌​នៅ​ប៉ោយប៉ែត តែ​លោក​ពុំ​ដឹងថា ការ​តាំ​អ​ពិ​ពណ៌​ទាំងនោះ​មាន​ទំនិញ​យ៉ាងណា​នោះឡើយ ហើយ​លោក​នឹង​ចាត់​អោយ​ខាង​មន្ទីរ​ពាណិជ្ជកម្ម​ធ្វើ​ពិនិត្យ​លើ​កិច្ចការ​នេះ ។ unnamed (3)
​ជាមួយគ្នា​នោះ​ផងដែរ​លោក អភិបាលខេត្ត​បន្ទាយមានជ័យ ក៏បាន​លើកយក​ពី​សក្តានុពល​របស់​ខេត្តបន្ទាយមានជ័យ លើ​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ដែឡ​វិស័យ​ទាំងអស់នេះ​កំពុង​ត្រូវបាន​ចាប់​អារម្ភ និង​មានការ​វិនិយោគ​បង្កើតជា​រោងចក្រ ។ ហើយ​លោក​ក៏បាន​ស្នើរ​ដល់​អគ្គរាជ​ទូត​ថៃ​ធ្វើការ​ទាក់ទាញ​វិនិយោគ​របស់​ថៃ មក​វិនិយោគ​នៅ​ខេត្តបន្ទាយមានជ័យ ។ ក្នុងនោះដែរ​លោក ក៏​សូមអោយ​ដំណើរ​ទស្សនៈកិច្ច​របស់​ឯកឧត្តម​អគ្គរាជទូត និង​ប្រតិភូ​អមដំណើរ​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ៕ Bun rithyunnamed (3)