ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែង​តាំ​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​

0

​ ​កាលពី​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​ប្រារព្ធ​ពិធី ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បែន រ័ត្ន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម និង​លោក​ស្នងការរង​ជាច្រើនរូប​ផងដែរ​។​ ​ ​នៅក្នុង​ពិធី​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្នងការ​និង​លោក​ស្នងការរង​ជាច្រើន រូប​បាន ធ្វើការ​ប្រកាស​តែងតាំង និង​បំពាក់​ឋានន្តរ សក្តិ ថ្មី​ដល់​មន្ត្រី នគរបាល​ចំនួន ១១២ នាក់ ស្រី ៣ នាក់ ក្នុងនោះ​មាន​ថ្នាក់ អនុសេនីយ៍ត្រី ថ្នាក​អនុសេនីយ៍ទោ និង​ថ្នាក់​អនុសេនីយ៍ឯក ប្រកបដោយ​ភាពស្និទ្ធស្នាល​។​ ​ ​

បន្ទាប់ពី​បំពាក់​ឋានន្តរសក្តិ​រួចមក កញ្ញា​អនុសេនីយ៍ឯក ហៃ ឡា​លីន តំណាងអោយ​មន្ត្រីនគរបាល​ជាតិ ដែល​ទើប​ទទួល​ការ ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​ថ្មី បាន​ឡើង​ធ្វើ​ការប្តេជ្ញាចិត្តថា ត្រូវ​ស្មោះត្រង់​ជាដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះ​ហា​ក្សត្រ និង ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុងការ​ពង្រឹង សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​សុវត្ថិភាព​សង្គម ដើម្បី​បង្កលក្ខណៈ​ជូន​ប្រជាពលរដ្ឋ រស់នៅ​ប្រកបដោយ​សេចក្តីសុខ​។​ ​ ​

Image12 Image13 Image14 Image15 Image16 Image17នៅ​ទីបញ្ចប់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់ មន្ត្រីនគរបាល ដែល​ទើបបាន​ប្រកាស​តែងតាំង មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​ថ្មី ត្រូវមាន​សា​ម្គី​ភាព​ផ្ទៃក្នុង​ខ្ពស់ ស្នោះ​ត្រង់​ចំពោះ​អង្គភាព​ថ្នាក់ដឹកនាំ និង​គោរព​អោយបាន​ល្អ​រាល់​បទបញ្ជា​ផ្សេងៗ យកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ ធ្នាប់​សង្គម ជូន​ប្រជាពលរដ្ឋ​បំរើ​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ប្រម​ទាំង​អនុវត្ត​នូវ គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ទាំង​ប្រាំបួន ចំនុច អោយ​បានល្អ​ផងដែរ​។​ ​