​មេបញ្ជាការ​សឹក​រង​ស្រុក​ជាំ​ក្សាន្ត​ទើប​មក​ថ្មី​រឹតបន្តឹង​ ​បទល្មើស​គ្រញូង​ដែល​ចាប់បាន​ត្រូវ​ដុត​បំផ្លាញចោល​

0

​ព្រះវិហារ​ ​តាម​សេចក្ដីរាយការណ៍​បានអោយដឹងថា​បទល្មើស​ឈើ​គ្រញូង​នៅតែ​ចរាចរ​ជួញដូរ​ចូល​ទឹកដី​កម្ពុជា​ជា​ហូរហែ​តាម​ច្រករបៀង​សំខាន់ៗ​ជុំវិញ​តំបន់​ប្រាសាទព្រះវិហារ​ជាប់​ព្រំដែន​ថៃ​ទោះបី​មាន​កំលាំង​សមត្ថកិច្ច​ឈរជើង​តាម​បណ្តា​ច្រក​ទាំងនោះ​ក៍ដោយ​។​
​សេចក្ដីរាយការណ៍​បន្ត​ថា​ពលករ​ខ្មែរ​ចាស់​ក្មេង​ប្រមាណ​៥០០​នាក់​បាន​ចូលទៅ​ស៊ីឈ្នួល​កាប់​ឈើ​គ្រញូង​ខុសច្បាប់​ក្នុង​ទឹកដី​ថៃ​ដដែល​ជា​ដដែល​ទោះបី​អាជ្ញាធរ​ដែនដី​ខំប្រឹង​ហាមឃាត់​ពួកគាត់​មិនអោយ​ចូល​ដី​ថៃ​ខុសច្បាប់​ក៍ដោយ​។​កន្លងមក​ពលករ​ខ្មែរ​ស៊ីឈ្នួល​កាប់​ឈើ​គ្រញូង​មួយចំនួន​បាន​បាត់​ខ្លួន​នៅ​ថៃ​មិនដឹងថា​ស្លាប់​រឺរ​ស់​នោះទេ​។​K1
​ភ្នាក់ងារ​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤​កញ្ញា​២០១៥​ថា​លោក​ផាន់​សា​ម៉ែន​មេបញ្ជាការ​តំបន់​ប្រ​ត្តិ​ការ​សឹក​រង​ស្រុក​ជាំ​ក្សាន្ត​ដែល​ទើបតែ​ផ្លាស់ប្តូរ​ភារកិច្ច​ទៅគ្រប់​គ្រង​អង្គភាព​នៅ​ទីនោះ​បាននិងកំពុង​ខិតខំ​ដឹកនាំ​កំលាំង​ល្បាត​ចុះបង្ក្រាប​បទល្មើស​ការ​ចរាចរ​ឈើ​គ្រញូង​ចូល​ទឹកដី​កម្ពុជា​តាម​ច្រក​ភ្នំ​ខ្មោច​ឬ​ហៅ​ភ្នំ​៤០០​ក្បែរ​ច្រក​តាថាវ​។​ឈើ​គ្រញូង​មួយចំនួន​ក៍មាន​ពលរ​ដ្ឋ​ថៃ​ខិលខូច​លួច​កាប់បំផ្លាញ​យកមក​លក់​អោយ​ថៅកែ​ខ្មែរ​ដល់​ច្រកព្រំដែន​ខ្មែរ​ផងដែរ​។​
​ប្រភពព័ត៌មាន​ដដែល​បាន​បង្ហើប​អោយដឹងថា​មេបញ្ជាការ​សឹក​រង​ស្រុក​ជាំ​ក្សាន្ដ​ថ្មី​នេះ​រឹតបន្តឹង​ខ្លាំង​យក​ស្នាដៃ​គឺ​មិន​យកលុយ​ពី​ឈ្មួញ​គ្រញូង​ឆ្លងកាត់​ច្រក​គាត់​ឈរជើង​នោះទេ​អោយតែ​ចាប់បាន​ឈើ​គ្រញូង​យកមក​គរ​ចាក់​ប្រេង​ដុតចោល​តែម្តង​។​តាម​ដឹង​គាត់​ចាប់​បង្ក្រាប​ដុត​គ្រញូង​បំផ្លាញចោល​ចំនួន​៧​លើក​រួចមកហើយ​ដែល​ប្រភព​ឈើ​គ្រញូង​ទាំងនោះ​ចរាចរ​ឆ្លងកាត់​ភ្នំ​ខ្មោច​។​ឈើ​គ្រញូង​មួយចំនួន​ឈ្មួញ​ដឹកជញ្ជូន​យកទៅលក់​ដល់​ខេត្តកំពង់ចាម​និង​ត្បូងឃ្មុំ​មិនបាន​បង់ពន្ធ​ត្រឹមត្រូវ​ចូល​ថវិការដ្ឋ​នោះទេ​ហើយ​វា​ថ្លៃ​ខ្លាំងណាស់​ក្នុង​១​ម៉ែត្រ​។​K2
​ច្រក​ភ្នំ​ខ្មោច​ត្រូវបាន​ប្រភពព័ត៌មាន​សម្ងាត់​រាយការណ៍​អោយដឹងថា​មិនមែន​ត្រឹម​តែមាន​ឈើ​គ្រញូង​ឆ្លងកាត់​គគ្រឹកគគ្រេង​នោះទេ​គឺ​កាលពីមុន​មាន​ទាំង​រថយន្ត​ស៊េរី​ថ្មី​ទំនើបៗ​មាន​ទាំង​ចង្កូត​ឆ្វេង​និង​ស្ដាំ​គ្មាន​ពន្ធ​ចូល​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ដោយសារ​ខ្មោច​ស្រុក​មានអំណាច​ជា​អ្នក​បើកដៃ​។​ហើយ​ឈ្មួញ​រកស៊ី​នាំ​រថយន្ត​ចូល​បាន​បង់លុយ​ក្រៅ​ផ្លូវច្បាប់​ចំនួន​ប្រមាណ​៣០០០​ដុល្លារ​អាមេរិក​ក្នុង​១​គ្រឿង​អោយ​មេ​ច្រក​និ​មួយៗ​ក្នុង​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​៕