ឯកឧត្តម សោម ស៊ុន ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ ផ្តល់ប្រាក់​មរណៈ​សង្គ្រោះ​១៥​គ្រួសារ

0


​កំពង់ធំៈ ក្រោយ​ការយកចិត្តទុកដាក់ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់ មកលើ​អតីតយុទ្ធជន ដែល​គ្រាកន្លងមក ធ្វើបាន​តស៊ូ​បំរើ​ផលប្រយោជន៍ ប្រទេសជាតិ និង​មាន​ស្នារ​ដៃ​ជាច្រើន ដល់​មាតុភូមិ និង​ទាមទារ​សន្តិភាព សន្តិសុខ​ជូន ប្រជាជាតិ​ខ្មែរ ទើប​ជម្រុញ​ឲ្យ​តាម​បណ្តា​ខេត្ត​ក្រុង បង្កើត​នូវ​សមាគមន៍ អតីតយុទ្ធជន ដើម្បី​ជួយ​គាំទ្ររ​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​យុទ្ធជន​ក្នុង​សមាគមន៍ ក្នុង​ការចូល​ជា​សមាជិក​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ។​
​ជាក់ស្តែង​ក្រុមគ្រួសារ អតីតយុទ្ធជន និង​ជា​សមាជិក​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ ចំនួន ១៥ គ្រួសារ ក្នុងនោះ​មានស្រុក​បារាយណ៍ ២​នាក់ ស្រុក សន្ទុក​៤​នាក់ ស្រុក​ស្ទោង ៥​នាក់ ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ៥​នាក់ បានមក​ទទួល​ថវិកា​មរណៈ​សង្គ្រោះ​ក្នុង​មួយ​គ្រួសារ ទទួលបាន ថវិកា ៤​លាន​រៀល សូមបញ្ជាក់ថា ចំនួន​១៥​គ្រួសារ​នេះ ក្នុងនោះ​មាន ជនពិការ គ្រួសារ​ពលី និង​និវត្តជន ត្រូវ​បានទទួល​ប្រាក់​ពី​សមាគមន៍ នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ កាលពី​ថ្មី​កន្លងមកនេះ​។​
​ឯកឧត្តម សោម ស៊ុន បាន​មានប្រសាសន៍ថា ចំពោះ​ក្រុមគ្រួសារ​របស់ អតីតយុទ្ធជន និង​ត្រូវបាន​យកចិត្តទុកដាក់​បំផុត ទៅជា​ក្រុមគ្រួសារ​នេះ បាន​ពលី ពិការ ឬ​ចូល​និវត្តជន ទៅហើយ​ក្តី ក៏​ជា​បុគ្គល​សំខាន់​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី ការពារជាតិ​មាតុភូមិ មិនបាន​បោះបង់ចោល និង​ពុំ​មានការ​អើពើ​នោះទេ តែ​ផ្ទុយទៅវិញ​គឺ​រាជរដ្ឋាភិបាល បាន​បង្កើត​ឲ្យ រៀបចំ​សមា​គន៍​សម្រាប់​រៃអង្គាស ថវិការ​តិចតួច​គឺ​១០០​រៀល ឬ​២០០​រៀល ក្នុង​មួយខែ សម្រាប់​បង់​ជូន​សមាគមន៍​អតីត យុទ្ធ និង​ជា​ផលប្រយោជន៍ ថវិកា​សម្រាប់​ការជួយ​ដល់​ក្រុមគ្រួសារ​ពួកគាត់ នៅពេលដែល​ត្រូវការ​ចាំបាច់​។​
​ដោយ ប៊ុន រដ្ឋាa1 a2 a3 a4 a5 a6 a7