ឆ្នាំនេះនៅខេត្តពោធិ៍សាត់មានទីតាំងតំបន់អាងអភិរក្សដំណាក់ក្រាញ់ ថ្មីមួយទៀតធ្វើអោយអ្នកដើរកំសាន្តទៅទស្សនាភ្លូកទឹកភ្លូកដី

0

ខេត្តពោធិ៍សាត់៖ ក្នុងរដូវបុណ្យប្រពៃណីជាតិខ្មែរយេីងបិណ្ឌភ្ជំឆ្នាំនេះ មានតំបន់ថ្មីមួយកន្លែង ស្ថិតខាងត្បូងផ្លូវជាតិលេខ៥ចំងាយតែ៥គីឡូមែ៉ត្រប៉ុណ្ណោះ គឺតំបន់អាងទឹកអភិរក្សដំណាក់ក្រាញ់ ក្នុងភួមិអន្សក្ដាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។បានកំពង់ទាក់ទាញអ្នកimage2ដំណេីរកំសាន្តចូលចិត្តទៅទស្សនា លេងទឹកកំសាន្ត ជាលើកដំបូងភ្លូកទឹកភ្លូកដីក្នុងតំបន់ថ្មីមួយនេះ ។ បន្ទាប់ពីមានកាខ្នះខ្នែងខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិងក្រុមការងារសហការណ៍ជាមួយបន្ទីធនធានទឹកនិងឧតុនិយមនិងអង្កាមួយចំនួន ស្ថាបនាបន្តបន្ទាប់ដើម្បីបម្រើសេចក្ដីត្រូវរបដ់ប្រជាពលរដ្ឋធ្វើស្រែចំការក្នុងការប្រើប្រាស់ប្រភពទឹកនៃតំបន់នេះរូចមក។ ហើយក៍មានតំបន់កំសាន្តដ៍ទា់ទាញមកទស្សនាមួយចំនួនទៀតនៅទូទាំងខេត្តពោធិ៍ រាប់រយពាន់នាក់ផងដែងដែរ។លោក មោគ កោ ដែលជាមេឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលជាមេឃុំ ឆ្នើមជាងក្នុងចំណោម៤៩ឃុំសង្កាត់ទូទាំងខេត្តពោធិ៍បានប្រាប់អ្នកយកព័ម៍មាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ នេះថា៖ លោកស្មានមិនដល់សោះថាតំបន់អាងអភិរក្សដំណាក់ក្រាញ់បែបធម្មជាតិមួយនេះទាក់ទាញភ្ញៀវមកទស្សនាកំសាន្តងូតទឹកលេងច្រើនបែបនេះសោះ ។លោកមេឃុំបន្តថា ក្នុងនាមអាជ្ញាធរក៍ដូចជារូបលោកផ្ទាល់ជាមួយក្រុមការងាររួមទាំងមន្ទីធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់អង្កកាមួយចំនួនដែលបានស្ថាបនាតំបន់នេះឡើងជាបន្តបន្ទាប់ដែលបានចេញជារូបរាង្គទើបតែក្នុងដើមឆ្នាំ២០១៥នេះទេ ។ វាបានបម្រើសេចក្ដីត្រូវការប្រជាពលរដ្ឋក្នុងឃុំនេះដែលខ្វះខាតប្រើប្រាស់ប្រភពទឹកនេះតាមតម្រូវកាបងប្អូនធ្វើស្រែចំការគ្រប់រដូវ ក្នុងកាកែប្រែជីវភាពពួកគាត់ឲ្យបានល្អប្រសើរ ព្រោះតំបន់នេះមានប្រភពទឹកហូពីភ្នំមកស្រាប់និងជាអំណោយផលប្រព័ន្ធធម្មជាតិសម្រាប់ធ្វើអាងអភិរក្សទឹកក្នុងតំបន់នេះ។ពីព្រោះកាខិតខំនេះគឺផ្ដោតលើចំនុចបីសំខាន់ៗនោះគឺទី១.មានទឹកសំរាប់ធ្វេីស្រែចំការរបស់ប្រជាពលរដ្ឋដាំដំណាំគ្រប់រដូវ ទី២.អភិរក្សមឆ្ឆាជាតិឲ្យសំបូរ និងទី៣.កែប្រែតំបន់នេះអោយទៅជាតំបន់បៃតងនៅទេសភាពដ៍ស្រល់បំព្រង។ ប៉ុន្ដែអាជ្ញាធរក្រុមការងារក៍ដូចជារូបលោកផ្ទាល់មិននឹងស្មានថា ក្នុងរដូវបុណ្យទានបិណ្ឌភ្ជំរបស់ប្រពៃណីខ្មែរក្នុងឆ្នាំ២០១៥នេះ មានអ្នកមកមានបងប្អូនយេីងimage4មកពីភួមិឃុំសង្កាត់ស្រុកក្រុងក្នុងខេត្តនិងក្រៅខេត្តមួយចំនួនមកទស្សនាកំសាន្តលេងទឹក តំបន់នេះរាប់រយពាន់នាក់ចឹងសោះ ក្នុងរយះពេលបីថ្ងៃនេះ ដោយមានកាកើនឡើងនៃចំនួនមនុស្សយានយន្តមធ្យោបាយធ្វើដំណើរច្រើនឡើងជាលំដាប់។អ្នកឆ្លើយឆ្លងព័ត៍មានយេីងបានធ្វើបទសម្ភាស់ជាមួយអ្នកមីងម្នាក់ដែលរស់នៅតំបន់នេះ ក្នុងទឹកមុខញញឹមញញែមដូចកាក់កបរបស់លកដូអ្វីមួយនោះបានប្រាប់ថា មីងសែនរំភើបខ្លាំងណាស់ពេលដែលបានឃើញមនុស្សច្រើនកក់កុញមកលេងទីនេះ ធ្វើឲ្យមីងក៍ដូចជាអ្នកភួមិទីនេះមានរបថ្មីមួយទៀតរកកម្រៃបានតាមរយះលក់ដូនំចំណី បានដាច់ច្រើនទៀតផង ។ ជួបជាមួយយុវជននិងយុវនារីដែលមកកំសាន្តទីតាំងនេះផ្ទាល់ពួកគេបានរៀបរាប់ឲ្យដឹងថាពួកគេមកពីស្រុកមោងឫស្សីខេត្តបាត់ដំបង មិនដឹងថាទីនេះមានកន្លែងងូតទឹកលេងៀសប្បាយបែបនេះសោះ ព្រោះគេមកតាមមិត្តភ័ក្រគេបបួលមក ឆ្នាំក្រោយពួកគេនឹងបបួកអ្នកបាត់ដំបងមកលេងទីនេះឲ្យបានច្រើនហើយ ព្រោះទីនេះមានកន្លែងលេងងូតទឹកបែបធម្មជាតិនិងទេសភាពធំទូលាយមានព្រៃឈើ និងអាងងូតទឹកត្រជាក់ដល់បេះដូងសប្បាយខ្លាំងណាស់។លោកអ៊ំជាអ្នកដាក់ផាសីុទោច័ក្រក្រយាន្តបានបញ្ចេញទឹកមុខស្នាមញញឹម មិនបាត់ជើងធ្មេញម្នាក់ទាំងខ្លួនបែកញើស សើចអមួយទំហឹងថា មនុស្សអីក៍image11ច្រើនម្លឹងៗ ម៉ូតូរាប់ពាន់គ្រឿង រថយន្តសាប៤០ទៅ៥០គ្រឿងនិងគោយន្តមួយចំនួនទៀត គាត់សប្បាយចិត្តណាស់ឃើញបែបនេះ ហេីយពួកគាត់សួមថ្លែងអំណគុណណាស់ លោក កោ មេឃុំស្នាអន្សានិងអាជ្ញាធរក្រុមការងារទាំងដែលស្ថាបនាទីនេះ មិនត្រមតែជួយប្រជាជនធ្វើស្រែចំការទេជួយតាំងពីឲ្យពួកគាត់មានមុខរបថ្មីមួយទៀតរកកម្រៃបានផែមទៀតគឺរបសលកដូអោយបងប្អូនមកកំសាន្តទីនេះ ៕សួមបញ្ជាក់ថាតំបន់ទីកំសាន្តទាក់ទាញខាងលើនៅក្នុង់ភួមិអន្សក្ដាម ឃុំស្នាអន្សា ស្រុក្រគរ ខេត្តពោធិ៌៍សាត់ នៅខាត្បូងផ្លូវជាតិលេខ៥ចម្ងាយ៥គីឡូមែ៉ត្រខាងលើនេះ គឺមានវត្តមានលេចធ្លោឡើងជាលើកដំបូងហើយ ដែលទើបស្ថាបបនាឡើងជារ់ូបរាងតំបន់អាងអភិរក្សដំណាក់ក្រាញ់ បែបធម្មជាតិ។បើតាមមន្រ្តីមន្ទីទេសចរខេត្តពោធិ៍សាត់បានឲ្យដឹងថា៖ ក្នុងចំណោមតំបន់ទេសចរទូទាំងខេត្តពោធិ៍សាត់ទាំងមូល ដូចជាតំបន់ទេសចរធម្មជាតិទឹកធ្លាក់ច្រក់ល្អៀង តំបន់ទេសចរសហគម៏ភួមិបណ្ដែតទឹកកំពង់លួង ក្នុងស្រុកក្រគរ មានមនុស្សរាប់ពាន់មឺុននាក់ទៅទស្សនាកំសាន្ត តំបន់ទេសចរ ឈើតោក ទំនប់ទឹកទី៥និងទំនប់ទឹកទី៣ នៅខាងស្រុកភ្នំក្រវាញ ក៍មានមនុស្សទស្សនារាប់ពាន់នាក់ផងដែរ ។ ក្រៅពីតំបន់ទាក់ទាញទាំងនេះក៍មានតំបន់ប្រព័ន្ធស្រោយស្រពមួយចំនួនទៀតសម្រាប់ដើរកំសាន្តដូវជាដំណាក់អំពឹល កោះថាស់ ហុងចារឹក ជាដើម ដោយនេះមិនទាំងគិតទីតាំកំសាន្តផ្សេងៗទៀតដូចជាទីតាំឧកញា៉ឃ្លាំងមឿង និងកោះសំពៅមាសទៀតផង ៕image5 image11