ជិះ​ម៉ូតូ​ដេញតាម​ចោរឆក់​កាបូប​ជ្រុល​បុក​រថយន្ត​តាក់ស៊ី រួច​ខ្ទាត​បោក​នឹង​រថយន្ត​ឡិច​ស៊ី​ស បាក់​.​ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

0

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈដែល​រូបគាត់​ជិះ​ម៉ូតូ​ដេញតាម​ចោរឆក់​កាបូប​ម្នាក់​ស្រាប់តែ​ជ្រុល​ទៅបុក​គូទ​រថយន្ត​ហ៊ីយ៉ាន់ដាយ ១​គ្រឿង​ហើយ​ខ្ទាត​ទៅ​បោក​នឹង​រថយន្ត​ឡិច​ស៊ី​ស ១​គ្រឿង ទៀត​បណ្តាល​ឲ្យ​បាក់​.​ក​ស្លាប់​តែម្តង​ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​និង ១០​នាទី យប់​ថ្ងៃទី​១២ កុម្ភៈ ២០១៤​នៅ​ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​ទឹកល្អក់​ទី​៣​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។​ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ប៊េ​ន​លី​ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1BI-1488 ធ្វើដំណើរ​តាមផ្លូវ​លេខ​១៨២ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ដោយ​ជិះ​ដេញតាម​ចោរឆក់​កាបូប​លុះ​មកដល់​ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​

ទឹកល្អក់​ទី​៣​ក៏បាន​ជ្រុល​ទៅបុក​រថយន្ត​តាក់ស៊ី​ម៉ាក​ហ៊ីយ៉ាន់ដាយ ១​គ្រឿង ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ AT14 2-0468 ក្នុងទិសដៅ​ស្របគ្នា​រួច​ខ្ទាត​ទៅបុក​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស ១​គ្រឿង​ទៀត ពណ៌​ស្ករ​ពាក់​ស្លាក​លេខ ភ្នំពេញ 2N-6002 ជិះ ១​គ្រួសារ​បណ្តាល​ឲ្យ​បុរស​ជនរងគ្រោះ​ដួល​បោក​

បាក់​.​ក​ស្លាប់​តែម្តង​។​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង​និង​ស្រាវជ្រាវ​ទាក់ទង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួលយក​សព​ជនរងគ្រោះ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​Image1 Image2 Image3