រថយន្ត​មួយគ្រឿង​បើក​ឆ្លងផ្លូវ​មិន​បន្ថយល្បឿន​បុក​ចំ​ម៉ូតូ​ប៉ើង​ហោះ​ជាង​១០​ម៉ែត្រ​រងរបួស​ធ្ងន់​

0

​ភ្នំពេញ ៖​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បោះពួយ​ដូច​ហោះ​ដល់​ចំណុច​ផ្លូវបែក​ជា​បួន មិន​បន្ថយល្បឿន​ក៏​បុក​ចំ​ម៉ូតូ​មួយគ្រឿង​ពេញទំហឹង​ប៉ើង​ទាំង​ម៉ូតូ​ទាំង​មនុស្ស​ជាង​១០​ម៉ែត្រ​រងរបួស​ធ្ងន់​។​ ​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​គុប​ស៊េរី​០១៣ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1H-1202 ធ្វើដំណើរ​តាមផ្លូវ​លេខ​១៨២​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុច​កែង​ផ្លូវ​២១៩​ស្រាប់​តែមាន​រថយន្ត​ពណ៌​ស​មិន​ស្គាល់​ម៉ាក​១​គ្រឿង​ដែល​

ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​បើក​ឆ្លងផ្លូវ​ក្នុង​ល្បឿន​លឿន​ដោយ​មិន​បន្ថយល្បឿន​ឡើយ​បណ្តាល​ឲ្យ​បុក​ម៉ូតូ​ចំ​ពេញទំហឹង​ហោះ​ប៉ើង​ទាំង​មនុស្ស​ទាំង​ម៉ូតូ​ជាង​១០​ម៉ែត្រ​រងរបួស​ធ្ងន់​ចំណែក​ម៉ូតូ​ដាច់​កង់​មុខ ហើយ​ខ្ទាត​ទៅ ទើ​ជាប់​តុ​ដែល​លក់​មីឆា​ក្បែរ​នោះ​រីឯ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​

រត់គេច​បាត់ស្រមោល​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៤​ត្រង់ចំណុច​ផ្លូវបែក​ជា​បួន ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​

កន្លែងកើតហេតុ​ភ្លាមៗ​រួច​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សាមុយ​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ភ្លាមៗ​ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួល​វិញ​៕ ​Image3 Image1 Image2 Image3