ម៉ូតូ​ឌ្រី​ម​ជិះ​បុក​ប៉ះ​រថយន្ត​តាក់ស៊ី​កំពុង​បត់​ឆ្វេង​ចំណុច​ផ្លូវបែក​ជា​បួន​ប្រកែក​គ្នា​យក​ត្រូវ​បែកផ្សែង​

0

​ភ្នំពេញ ៖​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​ដោយសារ​ការបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន និង​មិនចេះ អា​ធ្យា​ស្រ័យ​អោយ​គ្នា​ទៅវិញទៅមក បណ្ដា​អោយ​បុរស​២​នាក់​រងរបួស​ស្រា​លខ​ណៈ​ដែល​ជិះ​ម៉ូតូ មិន​ប្រយ័ត្ន​បុក​ចំ​រថយន្ត​តាក់ស៊ី​មួយគ្រឿង​កំពុង​បត់​ឆ្វេង​ចំណុច​ផ្លូវបែក​ជា​បួន បង្ក​អោយ​រង​ការខូចខាត ទាំងសងខាង​។​ ​ប្រភព​ព័ត​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា គេ​បានឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​សង់​ឌ្រី​ម​C125 ១​គ្រឿង ស៊េរី​២០១៤​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BW-5699 ធ្វើដំណើរ​តាមផ្លូវ​ព្រះសីហនុ ក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុច​កែង​ផ្លូវ​លេខ​១០៥​មិន​ប្រយ័ត្ន​ក៏បាន​ជ្រុល​ទៅបុក​

រថយន្ត​តាក់ស៊ី​ម៉ែត​របស់​ក្រុមហ៊ុន​មហា​កំផែង​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2X-9985 ចំ​ពី​ជំ​ហៀ​ង ផ្នែក​ខាងស្ដាំ​ង​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​និង​រថយន្ត​រង​ការខូចខាត​ទាំងសងខាង​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០១៤​

ត្រង់ចំណុច​ផ្លូវបែក​ជា​បួន ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន​។ ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​ប្រកែក​គ្នា​យក​ត្រូវ​រៀងខ្លួន ហើយ​សមត្ថកិច្ច​ក៏បាន​ចុះមក អន្តរាគមន៍​ភ្លាមៗ​ផងដែរ​ទើប​សម្រេច​បញ្ចប់រឿង​ដោយ​ភាគី​ទាំងសងខាង​សុខចិត្ត​យក​ម៉ូតូ​និង​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕ ​Image2 Image3 Image4