បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​បើករថយន្ត បុក​គូទ​រថយន្ត​គេ​ហើយ​ព្យាយាម​បើក​គេច​ត្រូវ​ដេញតាម​ទាន​ដដែល​

0

​ភ្នំពេញ ៖ រថយន្ត​មួយគ្រឿង​ម៉ាក​ការី​គូទ​ហើម​ពណ៌​ទឹកប៊ិច​ពាក់​ស្លាក់​លេខ ភ្នំពេញ 2B -9420 ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ បាន​បើក​ទៅបុក​រថយន្ត រថយន្ត​កូរ៉ូឡា​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2A 0162 ដែល​កំពុង​ចត់​ស្ងៀម​នៅ​ចិញ្ចើមផ្លូវ​ត្រង់ចំណុច​មុខ​ហូល​ផេ​ល កាម​បូរ​ឌីយ៉ាណា ក៏ត្រូវ​រថយន្ត​ការី​គូទ​ហើម​ខាងលើ​បុក​ពីក្រោយ​យ៉ាង​ពេញ​ហើយ​រថយន្ត​បង្ក​នេះ​បាន​ព្យាយាម​បើក​គេច​ពី​ក​ន្លែ​កកើត​ហេតុ មកដល់​ចំណុច​ផ្លូវ​ព្រះ​សុធា​រស់ក្នុង​សង្កាត់​ទន្លេបាសាក់ ក៏ត្រូវ​បាន​ម្ចាស់​រថយន្ត​រងគ្រោះ​ដេញតាម​ទាន់​តែម្តង ។​ ​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២​និង ៥០​នាទី យប់​ឈានចូល​ថ្ងៃទី​១៤៣ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតក្នុង​សង្កាត់ ចតុមុខ ខណ្ឌដូនពេញ ។ ​

ក្រោយ​កើតហេតុ​សមត្ថកិច្ច បាន​ចុះ​វាស់វែង​នៅ​កន្លែងកើតហេតុ​និង​អូស​យក​រថយន្ត​ទាំងពីរ​គ្រឿង​យកទៅ​រក្ស​ទុក​នៅ​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ច្បាប់​៕ ​Image1 Image2 Image3