ផ្លែ​ទទឹម​មាន​សារៈប្រយោជន៍​ដល់​រាងកាយ​មនុស្ស

0

​ប្រជាពលរដ្ឋ​ខ្មែរ តែងតែមាន​ជំនឿ​លើ​ថ្នាំខ្មែរ តែងតែ​យក​សំបក​ដើម​ទទឹម​មក​ដាំទឹក​ពិសារ ដែល​ឳ​សថ​សម្រាប់​សុខភាព​រាងកាយ ចំណែក​ផ្លែ​ទទឹម មាន​គ្រាប់​តូចៗ​ជាច្រើន ក្នុង​គ្រាប់​ទទឹម​សំបូរ​ទឹក ដែលមាន​រស់ជាតិ​ជូរអែម គេ​អាច​ពិសារ​ផ្លែ​ទទឹម សម្រាប់​រក្សា​រោគ​ក្រពះ ពោះវៀនធំ និង​ធ្វើ​ឲ្យ​សុខភាព​ល្ង ចំណែក​សំបក​អាច​យកទៅ​ហាល​ឲ្យ​ស្ងួត ហើយ​យកមក​បុក​ឲ្យ​ម៉ត់ សំរាប់​រក្សា​រោគ​រមាស់ និង​អាត់ស៊ីដៃ​ជើង​ផងដែរ ចំពោះ​ស្ត្រី​អាច​ព្យាបាល​ជំងឺ​ធ្លាក់ស និង​សម្រួល​សរសៃ​ស្បូន ជួយ​ទប់ស្កាត់​ការហូរ​ឈាម តាម​អញ្ចាញធ្មេញ ប្រជាពលរដ្ឋ​ភាគច្រើន ចូលចិត្ត​ដាំ​ដើម​ទទឹម នេះ​តាម​ផ្ទះ ដែល​គេ​ចាត់ទុកជា​ថ្នាំ​ដែល​ងាយ​រក សម្រាប់​គ្រួសារ​នីមួយៗ​។​
ដោយ ប៊ុន រដ្ឋា

3