ទឹក​មាន​​ប្រយោជន៍​​សម្រាប់​អ្នក​​​​សម្រក​​ទម្ងន់

0

ទឹក​ត្រូវបាន​គេ​ទទួលទាន់​នៅក្រោយពេល​ញាំ​អាហារ​រួច ឬ​នៅពេលដែល​ស្រេកឃ្លាន ប៉ុន្តែ​ធាតុពិត​ទឹក​មិនមែន​មានគុណ​ប្រយោជន៍​ត្រឹមនេះ​នោះទេ វា​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

3-Weight-Loss-Tips-without-exercise-at-home-2

យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាង​សុខភាព បាន​រកឃើញថា ទឹក​គឺ​ពិតជា​អាចជួយ​មនុស្ស​ក្នុងការ​សម្រក​ទម្ងន់​។​

​ជាដំបូង​ទឹក​មាន​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយនឹង​កម្រិត​នៃ​ការរំលាយ​អាហារ​របស់​ក្រពះ​។ ហេតុដូច្នេះ នៅពេលដែល​អ្នក​បាន​ផឹក​វា​បាន​គ្រប់គ្រាន់ គឺ​អ្នក​កំពុង​ជួយ​រាងកាយ​អ្នក ដើម្បី​ធ្វើអោយ​ដំណើរការ នៃ​ការរំលាយ​អាហារ​កាន់តែ​ប្រសើរ​ជាង​មុន​បាន​។​វា​មានន័យថា​រាងកាយ​អ្នក​នឹងមាន​ស្ថានភាព​ល្អប្រសើរ​ក្នុងការ​រំលាយ​អាហារ​ដែល​អ្នក​បានទទួល​ទាន និង​បំប្លែង​វា​ទៅជា​ថាមពល​។​វា​ត្រូវបាន​គេ​ហៅថា​ការរំលាយ​សារជាតិ​ខ្លាញ់​។​

​បន្ទាប់មកទៀត ទឹក​ជួយ​ក្នុងការ​បំផ្លាញ​នូវ​សារ​ជាតិពុល និង ផលិតផល​នៃ​កាកសំណល់ ដែល​បណ្តាល​ឲ្យ មាន​ផលប៉ះពាល់​ដល់​រាងកាយ​។ ក្នុងន័យ​ម្យ៉ាងទៀត គឺថា​ទឹក​ជួយ​បន្សាប​ជាតិពុល និង​សម្អាត​ប្រព័ន្ធ រាងកាយ​របស់​អ្នក​។ វា​ក៏​ជួយ​ផងដែរ​ក្នុងការ​យកចេញ​នូវ​ខ្លាញ់​ដែល​មិនមាន​ផល​ល្អ​ចំពោះ​សុខភាព ដែល​ប្រមូលផ្តុំ​នៅត្រង់​ភ្លៅ ត្រង់​ក្បាលពោះ ត្រគាក និង កជើង​៕