ហេតុ​អ្វី​ចាំ​បាញ់​ផឹកទឹក បន្ទាប់​ពី​ភ្ញាក់ពីដេក​?

0

​ការផឹក​ទឹក​ក្រោយពេល​ភ្ញាក់​ពី​ដំណេក មានន័យថា​មិន​ទាន់​បាន​ញ៉ាំ​អ្វី​ទាំងអស់ ជា​ការលំបាក​សម្រាប់​ម​នុស្ស​មួយចំនួន ប៉ុន្តែ​វា​មាន​ប្រសិទ្ធិភាព​ខ្លាំងណាស់​សម្រាប់​រា​ង​កាយ​។ ដើម្បី​ទទួលបាន​សុខភាព​ល្អ គឺ​អ្នក​គួរតែ​ផឹកទឹក​នៅ​ពេល​ព្រឹក បន្ទាប់​ពី​ភ្ញាក់​ពី​គេង​ភ្លាម ខណៈ​ដែល​ក្រពះ​នៅ​ទទេ​។​

drinking-water

​តើ​ការផឹក​ទឹក​នៅ​ពេល​ព្រឹក ក្រោយ​ពេល​ភ្ញាក់​ពី​គេង​ផ្ដល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​?

– សម្អាត​ក្រពះ ពោះវៀន និង​ជួយ​ឲ្យ​ប្រសើរឡើង​នូវ​ការផ្លាស់ប្តូ​រការ​ស្រូប​យក​សារធាតុចិញ្ចឹម សមស្រប​ទៅនឹង​ក្រពះ​របស់​អ្នក​
– ជំនួយ​ដល់​ការរំលាយ​អាហារ​
– ធ្វើឲ្យ​ស្បែក​របស់​អ្នក​មាន​ពណ៌​ស​ភ្លឺរលោ​ង​ដូចជា អាច​បណ្តេញ​ជាតិពុល​ពី​ឈាម និង​រាងកាយ​
– ជួយ​បង្កើត​កោសិកា​ឈាម​ថ្មី ក៏ដូចជា​កោលិកា​សាច់ដុំ និង​សាច់ដុំ​ផ្សេងទៀត​
– ជួយ​ឲ្យ​បញ្ចុះទម្ងន់​យ៉ាង​ឆាប់រហ័ស​
– ជួយ​រំញោច​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ការ​ទល់លាមក​យ៉ាង​មាន​ប្រសិទ្ធិភាព​
– ជួយ​បង្កើន​បំបាត់​ជាតិពុល សម្រួល​ដល់​ផ្លូវដង្ហើម ប្រឆាំង​ការ​រលាក និង​ការបន្ថយ​ការ​ក្អក​
​ដូច្នេះ​ដើម្បី​ធានា​ថា​ការបរិភោគ​ទឹក​ឲ្យមាន​ប្រសិទ្ធិភាព​ខ្ពស់ អ្នក​គួរតែ​ផឹក​បន្ទាប់​ពី​ក្រោក​បាន​រយៈពេល ៣០ ទៅ ៦០ នាទី តែ​មិន​ត្រូវ​ញ៉ាំ​អ្វី​មុន​ឡើយ​។ អ្នក​អាច​លាយ​ទឹក​ក្តៅ​ឧ​ណ្ឌៗ ជាមួយនឹង​ក្រូចឆ្មារ​មួយ​ចំណិច ដើម្បីឲ្យ​រាងកា​យរបស់​អ្នកអាច​បន្សុត​ជាតិពុល​បានល្អ​៕​

ផ្ដល់សិទ្ធិដោយ៖ www.has-has-ha.com